បច្ចុប្បន្នមានការផ្ទុះឡើងនៃជំងឺអឹមផក (Mpox) ដែលអង្គការសុខភាពពិភពលោកបានប្រកាសជាគ្រោះអាសន្ន សុខភាពសាធារណៈគួរឱ្យព្រួយបារម្មណ៍ជាអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក៏មានការរីករាលដាលជំងឺផ្តាសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។ យោងតាមប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានជំងឺ ផ្តាសាយបក្សី (H5N1) ចំនួន ៧២ករណី (ស្លាប់ ៤៣ករណី) និងជំងឺអឹមផក (Mpox) ចំនួន ២០ករណី (គ្មានករណីស្លាប់)។

ក្នុងបរិការណ៍នេះ សូម ឯកឧត្តម លោកជំទាវ យកចិត្តទុកដាក់ក្នុងការតាមដាន និង ទប់ស្កាត់ជំងឺឆ្លងដែលអាចនាំចូលពីបណ្តាប្រទេសនានា ដោយពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និង ឆ្លើយតបការឆ្លងរាលដាលជំងឺនៅតាមច្រកចេញចូលប្រទេស ដើម្បីការពារសុខភាពជូនប្រជាជនកម្ពុជា ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ ពង្រឹងការងារតាមដាន និងទប់ស្កាត់ ជំងឺឆ្លងនៅតាមច្រកចេញចូលប្រទេស ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយរៀបចំចាត់ចែងមន្ត្រីចត្តាឡីស័ក ប្រចាំការនៅស្នាក់ការត្រួតពិនិត្យច្រកចេញចូលប្រទេសឱ្យស្របតាមវិធានការសុខាភិបាល លិខិតបទដ្ឋានគតិយុត្ត ច្បាប់ជាតិ និងបទបញ្ញត្តិអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]