កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Song Hye Kyo ឬយើងស្គាល់ថាជាតួអង្គ "ហាន់ជីអ៊ុន" គឺជាតារាសម្ដែងស្រីលំដាប់ A ម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានទេពកោសល្យសិល្បៈសម្ដែងបានគ្រប់ទម្រង់ ហើយក្រៅពីនោះ នាងក៏មានផ្ទៃមុខស្រស់ស្អាតខ្លាំងផងដែរ។
បើទោះជាមានអាយុ ៤២ ឆ្នាំហើយក្ដីតែតារាស្រីរៀមច្បងម្នាក់នេះនៅតែមានសម្រស់ក្មេងជាងវ័យ សឹងតែមើលមិនដឹងផងថានាងមានអាយុចូលខ្ទង់លេខ៤។
ជាក់ស្ដែង ថ្មីៗនេះនាថ្ងៃទី២៥ខែសីហា Hye Kyo បានទៅណាត់ចួបមិត្តពីរនាក់ទៀតឈ្មោះថា Jeon Yeo Been និង Choi Hee seo និងបានថតរូបជុំគ្នា ។ នៅក្នុងរូបថតនោះ ទោះជាប្រើគូល័រពណ៌សនិងខ្មៅក្ដីក៏អ្នកគាំទ្រអាចមើលឃើញថាសម្រស់តារាស្រីរូបនេះនៅតែស្អាតខ្ញង់ ផ្ទៃមុខម៉ដ្ឋគ្មានស្នាមជ្រួញ និងស្រស់ស្អាតដូចខ្ទង់៣០ស្ដើងអ៊ីចឹង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]