ទឹកជ្រោះ​ផ្អោក មាន​ប្រវែង​ប្រមាណ​ជា ១ ០០០ ម៉ែត្រ និង ទទឹង​ ២ ម៉ែត្រ ដែល​ហូរ​​ពី លើ​ភ្នំ ហើយ​កាត់​ថ្មដា​តូច-ធំ ចុះ​មក​ក្រោម និង មាន​ ​ផ្ទះស្បូវ សម្រាប់ អង្គុយ​លេង​កម្សាន្ត រួម​ទាំង​មាន លក់​ម្ហូប​អាហារ ដែល​មាន​តម្លៃ​ថោក​សមរម្យ​ សម្រាប់ ភ្ញៀវ​ទេសចរណ៍ មក​កម្សាន្ត ផងដែរ។ អ្វី​ដែល​កាន់តែ​ជា​ពិសេស​ទៀត​នោះ រមណីយដ្ឋាន​ទឹក​ជ្រោះ​ផ្អោក​ សម្បូរ​ត្បូង​មាន​តម្លៃ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​មុន​ទឹក​ជ្រោះ​ផ្អោក​ក្លាយ​ជា​រមណីយដ្ឋាន​ពេញ​និយម​ គឺ​កាល​ពី​ជាង ១០ ឆ្នាំ​មុន​ នៅ​ទី​នេះ គឺជា​ទីតាំង​សំខាន់​ដែល​មាន​ប្រជាជន​ជាច្រើន​មក​ជីក​រក​ត្បូង​មាន​តម្លៃ ហើយត្បូង​ដែល​សម្បូរ​ជាង​គេ ដូចជា ត្បូង​ទឹក​សមុទ្រ ត្បូង​កញ្ចក់ ត្បូង​ផ្កា​ថ្ម ត្បូង​មីសិល និង ត្បូង​ឃ្មុំ​ជាដើម​ ប៉ុន្តែបច្ចុប្បន្ន​ត្បូង​នៅ​កន្លែង​ដែល​ប្រជាជន​កំពុង​លេង​ទឹក​យ៉ាង​សប្បាយ​បាន​ខ្សត់ខ្សោយ​ហើយ។

រូបភាព

ដូច្នេះ ប្រសិន​បើ​ប្រិយមិត្ត​​ចង់​ទៅ​កម្សាន្ត​សប្បាយ​នឹង​ទឹក​ជ្រោះ​ធ្លាក់​ពី​លើ​ភ្នំ ហើយ​សម្បូរ​ព្រៃឈើ​ តូច-ធំ អម​ដោយ​ថ្មដា និង ចង់​ស្វែង​យល់​ពី​ត្បូង​មាន​តម្លៃ​នៅ​ទឹក​ជ្រោះផ្អោក ​ព្រមទាំងពិសារអាហារ ជាពិសេសបាញ់ឆែវដែលមានរសជាតិឆ្ងាញ់ពិសារ​ អាច​ទៅកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះផ្អោកបាន។

រូបភាព

​​រមណីយដ្ឋាន​នេះ ស្ថិត​នៅ​ក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ និងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ៕ ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]