កម្សាន្ត៖ តារាសម្ដែងស្រី Liu Yifei បានទាញយកចំណាប់អារម្មណ៍ ក្រោយពីបានផ្លាស់ប្តូរស្ទាយ៍ថ្មីដ៏ស្រស់ស្អាត តុបតែងផ្កាកុលាប ថតរូបអបអរខួបកំណើត ៣៧ឆ្នាំ របស់ខ្លួន។

Liu Yifei
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតថ្ងៃកំណើត ដែលចេញដោយស្ទូឌីយ៉ូរបស់ Liu Yifei ក្នុងឱកាសខួបកំណើតគម្រប់ ៣៧ ឆ្នាំរបស់តារាស្រីរូបនេះ នាងបានស្លៀករ៉ូបពណ៌ក្រហម តុបតែងមុខពោរពេញដោយភាពទាក់ទាញ ឈរក្បែរផ្កាកុលាបពណ៌លឿងយ៉ាងស្រស់ស្អាតផូរផង់។ មិនត្រឹមតែប៉ុណ្ណោះ មន្តស្នេហ៍របស់ Liu Yifei ក្នុងកម្រងរូបថតជាច្រើនសន្លឹកនេះ ត្រូវបានគេសរសើរ ចំពោះភាពឆើតឆាយ និងសម្រស់ដ៏លេចធ្លោរបស់នាង ផងដែរ។

Liu Yifei

ក្នុង​រូបថត​មួយ​ឈុត​ទៀត ​ដែល​ត្រូវ​បាន​បង្ហោះ​ដើម្បី​អបអរ​ខួបកំណើតឆ្នាំ​ថ្មី Liu Yifei បាន​លេងស្ទាយ៍លាប​ពណ៌​សក់ពណ៌​ផ្កាឈូក​មួយ​ផ្នែក​ ស្លៀក​ពាក់​អាវ​ពណ៌​លឿង និង​សំពត់​ខ្លី​បង្ហាញ​ជើង​ដ៏តូច​ស្ដើង​របស់​នាង ដែលមើលទៅ តារា​សម្ដែង​រូប​នេះ​កាន់តែ​ក្មេង​ជាង​វ័យ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei 
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]