ថៃ៖ សម្រាប់តារាចម្រៀងស្រី Bitoey RSiam បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗ ពីទំនាក់ទំនងជាមួយនឹងស្វាមី លោក DJ Man បន្ទាប់ពីមានពាក្យចចាមអារ៉ាមកន្លងមក អំពីការលែងលះរបស់នាង។
ថ្មីៗនេះ Bitoey បានសារភាពទាំងទឹកភ្នែកថា នាងពិតជាបានលែងលះជាមួយនឹងស្វាមី លោក DJ Man ពិតមែន បន្ទាប់ពី មានពាក្យចចាមអារ៉ាមថា នាងនិងស្វាមីបានលែងលះគ្នា។ លើសពីនេះ តារាស្រីរូបនេះ ក៏បានចេញមកបើកចំហ ពីស្ថានភាពផ្លូវចិត្ត ដែលនៅតែពិបាក និងត្រូវគិតច្រើនជារៀងរាល់ថ្ងៃ។ ជាពិសេសស្ថានភាពផ្លូវចិត្តរបស់នាង បានរស់នៅដោយការលើកទឹកចិត្តពីមនុស្សគ្រប់គ្នា។
យ៉ាងណាមិញ តារាស្រី Bitoey មិនបានលើកឡើងលម្អិតពីមូលហេតុនៃការលែងលះនោះទេ។ ប៉ុន្តែពួកគេបានលែងលះគ្នា មុនពេលមានពាក្យចចាមអារ៉ាម ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]