អាមេរិក៖ តារាចម្រៀងស្រី Jennifer Lopez បានដាក់ពាក្យបណ្ដឹងលែងលះស្វាមី Ben Affleck ជាផ្លូវការហើយបន្ទាប់ពីទំនាក់ទំនងអ្នកទាំងពីរមានភាពរកាំរកូសខ្លាំងនាប៉ុន្មានខែមកនេះ ដោយក្នុងនោះផ្ទះរបស់ពួកគេក៏ត្រូវបានដាក់លក់ផងដែរ។
Jennifer បានរៀបការជាមួយ Ben Affleck ដែលធ្លាប់ជាគូដណ្ដឹងរបស់នាងតាំងពីឆ្នាំ២០២២ និងមើលទៅមានជីវិតគ្រួសារដ៏មានសុភមង្គលតែ ពេលនេះ គ្រប់យ៉ាងជិតនឹងឈានមកដល់ទីបញ្ចប់ហើយ នៅរង់ចាំតែតុលាការសម្រេចឲ្យលែងលះប៉ុណ្ណោះ។
យ៉ាងណាមិញ យោងតាមគេហទំព័រ Page Six បានចុះផ្សាយថាមូលហេតុចម្បងមួយដែល Jennifer Lopez សម្រេចចិត្តលែងលះគឺដោយសារទ្រាំនឹងចរិតស្វាមីដែលឆាប់ឆេវឆាវ និងអារម្មណ៍ឡើងចុះខ្លាំងពុំបាន ដោយនៅសុខៗ Ben ប្ដូរពីសប្បាយចិត្តមកជាមួម៉ៅឬក្រញូវយ៉ាងលឿន ហើយគេក៏ជាមនុស្សមានភាពផ្ទាល់ខ្លួនខ្ពស់ មិនសូវចូលចិត្តបង្ហាញ ខុសពី Jennifer Lopez ដែលចូលចិត្តការចាប់អារម្មណ៍៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]