កម្សាន្ត៖​ អ្នកជំនួញ Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់តារាសម្តែងស្រី Barbie Hsu បាននិយាយថា លោកពិតជា សប្បាយចិត្តខ្លាំងណាស់ ព្រោះភរិយាថ្មីរបស់លោក Mandy កំពុងមានផ្ទៃពោះ ៤ខែ។

Wang Xiaofei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយប់ថ្ងៃទី ២៦ ខែសីហាកន្លងទៅនេះ ក្នុងការLive របស់ម្តាយពាណិជ្ជករ លោក Wang Xiaofei បានប្រកាស អំពីដំណឹងសំខាន់មួយគឺ កូនប្រសាររបស់អ្នកស្រី កំពុងមានផ្ទៃពោះ ហើយគភ៌ក៏បានឈានចូលដំណាក់កាលស្ថិរភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី បាននិយាយថា នឹងក្លាយជាជីដូនគេក្នុងរយៈពេល ៥ ខែខាងមុខនេះ។

លើសពនេះ Mandy និង Wang Xiaofei ក៏បានបង្ហាញខ្លួននៅក្នុងការផ្សាយផ្ទាល់របស់លោកស្រី Zhang Lan ។ ប្ដីប្រពន្ធអ្នក​ទាំង​ពីរ​ មាន​ទំនាក់​ទំនង​ផ្លូវ​អារម្មណ៍ និងបង្ហាញ​ពី​សុភមង្គល​ នៅ​ពេល​ដែល​មាន​ភាព​រីករាយ​នៅ​ក្នុងគ្រួសារ។ ជាពិសេស Wang Xiaofeo បានសើច និងជជែកគ្នាយ៉ាងរំភើប ដោយកាន់ដៃប្រពន្ធរបស់ខ្លួន បង្ហាញពីសុភមង្គលក្នុងការក្លាយជាឪពុក ផងដែរ។

Wang Xiaofei និងភរិយា

នេះ​ជា​លើក​ទី​៣ ​ហើយ​ដែល​ Wang Xiaofei បាន​ក្លាយ​ជា​ឪពុកគេ ខណៈ លោកមានកូនពីរនាក់ទៀត ជាមួយនឹងអតីតភរិយា ដែលជាតារាសម្តែង Barbie Hsu ដែលកូនទាំងពីរបច្ចុប្បន្ន កំពុងរស់នៅជាមួយម្តាយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និងភរិយា
Wang Xiaofei និងភរិយា
ភរិយា Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]