បរទេស៖ តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេនិយាយថា មានអារម្មណ៍ធូរស្រាល នៅពេលដែល នាងសម្រេចចិត្តដាក់ពាក្យលែងលះស្វាមី លោក Ben Affleck ។
![](https://s9.kh1.co/97/97897e1aad1417d47e980fbab5551efacbe1d25b.jpg)
ក្នុងនោះដែរ យោងតាមប្រភពមួយ បានចែករំលែកជាមួយ សារព័ត៌មានPeople ថា «វាពិតជាលំបាកសម្រាប់នាង នៅពេលដែល Ben ចង់បញ្ចប់អាពាហ៍ពិពាហ៍ និងបន្តជីវិតរបស់ខ្លួន ដោយទុកនាងចោល» «Jennifer មិនចង់លែងលះទេ នាងចង់ដោះស្រាយគ្រប់យ៉ាង។ ពួកគេស្រលាញ់គ្នា ហើយ នាងមិនមែនជា អ្នកដែលបោះបង់ចោលដោយងាយៗនោះទេ។ ដូច្នេះការរង់ចាំ គឺស្ទើរតែធ្វើទារុណកម្មសម្រាប់នាង»។
![](https://s9.kh1.co/f8/f879bbe78284eb788c5f1d20fbd99b8bee95ccf0.jpg)
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភពជិតស្និទ្ធ បានលាតត្រដាងថា តារាចម្រៀងស្រីរូបនេះ ហាក់បានធូរស្រាល ចាប់តាំងពីបានប្តឹងសុំលែងលះនៅតុលាការ កាលពីថ្ងៃទី ២០ ខែសីហាកន្លងទៅ។ ខណៈដែល ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់នាង ទាំងអស់យល់ស្របថា វាជាការសម្រេចចិត្តត្រឹមត្រូវ ដោយនាងទទួលបានសេចក្តីស្រឡាញ់ និងការគាំទ្រជាច្រើន ហើយគ្រប់គ្នាជឿថា នាងនឹងមិនអីទេ ព្រោះនាងរឹងមាំ ហើយតែងតែយកឈ្នះលើអ្វីៗគ្រប់យ៉ាង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/7c/7c592129c2a1c61ab626c17b04b8fe54d5cfb231.jpg)
![](https://s9.kh1.co/8f/8fc43e423afbccc5d97653019c288c61c22c645f.jpg)
![](https://s9.kh1.co/10/102bbdd2c074f6b891d56221aa23e22b0d2bc3e1.jpg)
![](https://s9.kh1.co/af/af1ab0d148f4e3417280bf973d22ba1f85358ceb.png)
![](https://s9.kh1.co/e5/e50d88d0187f2d054f15235209cfa2d5438b34f4.png)
![](https://s9.kh1.co/d8/d811d8083c6755d4a9c5dbbb23c2560096b450a9.webp)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]