កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាសមាជិក BLACKPINK ទាំងអស់ពុំបានបន្តកុងត្រាថ្មីជាមួយផលិតកម្ម YG លើសកម្មភាពទោលទេ ហើយ Jisoo ដែលជាបងធំជាងគេក្នុងក្រុមក៏បានបើកផលិតកម្ម BLISOO មួយដោយខ្លួនឯងដែរ។
ថ្មីៗនេះ Jisoo ហាក់ស្ងប់ស្ងាត់មួយរយៈខ្លីតែពេលនេះនាងបានវិលត្រឡប់មកវិញជាមួយនឹងការថតម៉ូតមួយ ដែលរូបភាពនោះនាងបានបង្ហោះនាថ្ងៃទី២៦ខែសីហា។
នៅក្នុងរូបមួយសន្លឹកនោះ Jisoo ដូចជានៅកន្លែងថត ដោយនាងបានពាក់អាវកក្អមរឹបពណ៌ខ្មៅនិងសំពត់ក្រឡាខ្លារខិន ហើយអ្វីដែលពិសេសនោះគឺនាងបានតុបតែងមុខបែបស្លេកៗ និងគូសភ្នែកបែប Smoky Eyes មើលទៅប្លែកនិងទាក់ទាញ ហើយក្រៅពីនោះសក់របស់នាងក៏លើកបួងឡើង ទម្លាក់កូនសក់គាបផ្នត់ទឹករលកមកខាងមុខ មើលទៅពិតជាស្រស់ស្អាតនិងប្លែកខ្លាំងណាស់៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]