កូរ៉េខាងត្បូង៖ ផលិតកម្ម YG បានប្រកាសហើយថាក្រុមចម្រៀង 2NE1 នឹងមានការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក នាចុងឆ្នាំ២០២៣នេះនិងបន្តដល់ឆ្នាំ២០២៤ ដែលមកទល់ពេលនេះសំបុត្រការប្រគុំតន្ត្រីនៅទីក្រុងសេអ៊ូល បានលក់ដាច់អស់គ្មានសល់ ស្របពេលសមាជិក 2NE1ទាំងអស់ក៏បានមកជុំគ្នាហាត់សមផងដែរ។

2NE1 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Park Bom 

ដោយឡែក នាថ្ងៃទី២៧ខែសីហាកន្លងទៅនេះ Park Bom ដែលជាអ្នកចម្រៀងឈានមុខនៅក្នុងក្រុមបានបង្ហោះរូបថតផ្ទៃមុខគ្មានគ្រឿងសម្អាងរបស់នាងឲ្យអ្នកគាំទ្របានឃើញ ដែលនៅក្នុងនោះ គេឃើញថាសាច់មុខរបស់នាងសម៉ដ្ឋខៃ ជាមួយនឹងបបូរមាត់ពណ៌ផ្កាឈូក។

 Park Bom 

បន្ទាប់ពីបានឃើញរូបនេះហើយ អ្នកគាំទ្របាននាំគ្នាចូលទៅបញ្ចេញមតិកោតសរសើរថា Park Bom ពិតជាស្រស់ស្អាតខ្លាំង និងពូកែថែទាំសម្រស់ទោះពេលនេះនាងមានអាយុចូលដល់៤០ឆ្នាំហើយក្ដី៕  

 Park Bom 
 Park Bom 
រូបភាព​​​ថ្មីរបស់ Park Bom 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]