កម្សាន្ត៖ Lisa ដែលជាសមាជិកកូនពៅក្នុងក្រុមចម្រៀងនារី BLACKPINK ដ៏ល្បីល្បាញ នៅតែទទួលបានប្រជាប្រិយភាពច្រើនកុះករពីអ្នកគាំទ្រ បើទោះបីជានាងបានចាកចេញពីផលិតកម្ម YG ក្ដីហើយមកទល់ពេលនេះ នាងបានចេញបទចម្រៀងថ្មីបានពីរបទហើយគឺ "ROCKSTAR"និង "New Woman" ដែលច្រៀងជាមួយ Rosalia ។

 Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ Lisa បានលេចមុខនៅលើគម្របទស្សនាវដ្ដី Vogue ប្រទេសជប៉ុនសម្រាប់ចេញនាខែតុលាខាងមុខនេះ ដោយគ្របខាងមុខមានរូប Lisa ស្លៀកឈុតអាវពណ៌សនិងខោពណ៌សដូចគ្នា ជាមួយនឹងការផាត់មុខបែបស្រាលៗ និងទម្លាក់សក់់ដោយគាបវាជាទឹករលកផ្នត់តូច ហើយដែលសំខាន់នោះ Lisa បានបង្ហាញស្នាមសាក់ដ៏ស្រស់ស្អាតរបស់នាងទៀតផង។

 Lisa 

នៅក្នុងរូបផ្សេងៗទៀត Lisa នៅតែមើលទៅស្អាតបែបថ្លៃថ្នូរ ដូចនារីអភិជន តែក៏មានមួយឈុតនេះទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាងគេដោយនាងបានថតបង្ហាញអាវកាក់ និងខោទ្រនាប់ពណ៌ក្រែម ដោយពាក់ពីលើនឹងរ៉ូបស្បៃពណ៌ត្នោត ពិតជាមើលទៅស្អាតនិងទាក់ទាញមែនទែន៕  

 Lisa 
រូបភាពថ្មីរបស់ Lisa 
រូបភាពថ្មីរបស់ Lisa 
រូបភាពថ្មីរបស់ Lisa 
រូបភាពថ្មីរបស់ Lisa 
រូបភាពថ្មីរបស់ Lisa 
រូបភាពថ្មីរបស់ Lisa 
រូបភាពថ្មីរបស់ Lisa 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]