បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ម្តាយរបស់តារាចម្រៀងស្រី Mariah Carey បានទទួលម.រ.ណ.ភាពក្នុងអាយុ ៨៧ឆ្នាំ ខណៈដែលបងស្រីរបស់នាងឈ្មោះ Alison Carey អាយុ ៦៣ឆ្នាំ ក៏បានទទួលម.រ.ណភាពនៅថ្ងៃដដែល។
ក្នុងនោះដែរ Mariah បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយនេះ នៅក្នុងសារព័ត៌មាន People នៅថ្ងៃទី ២៦ ខែសីហាថា «ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ ដែលបានបាត់បង់ម្តាយរបស់ខ្ញុំ កាលពីចុងសប្តាហ៍។ ហើយគួរឲ្យសោកស្ដាយ នៅក្នុងរឿងដ៏សោកសៅនេះ គឺ បងស្រីរបស់ខ្ញុំក៏បានទទួលមរណភាពនៅថ្ងៃតែមួយដែរ»។
យ៉ាងណាមិញ តារាស្រីចម្រៀងវ័យ ៥៥ ឆ្នាំរូបនេះ បាននិយាយថានាងអាចចំណាយពេលជាមួយម្តាយនាង មុនពេលលាចាកលោក ថា «ខ្ញុំមានអារម្មណ៍ថា សំណាងណាស់ដែលបាននៅជាមួយម្តាយរបស់ខ្ញុំកាលពីសប្តាហ៍មុន ខ្ញុំសូមកោតសរសើរចំពោះសេចក្តីស្រឡាញ់ ការគាំទ្រ និងការគោរពពីអ្នកគ្រប់គ្នា ចំពោះភាពឯកជនរបស់ខ្ញុំ ក្នុងអំឡុងពេលដ៏លំបាកនេះ»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]