កូរ៉េខាងត្បូង៖ បន្ទាប់ពីផលិតកម្ម SM បានប្រកាសថា Tae il ត្រូវបានបណ្ដេញចេញពីក្រុមចម្រៀងបុរស NCT កាលពីល្ងាចថ្ងៃទី២៨ខែសីហាកន្លងទៅនេះ ឥឡូវនេះប៉ូលិសបានចេញមកបញ្ជាក់ថា តារាប្រុសរូបនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងបៀតបៀនផ្លូវភេទ។
នាព្រឹកថ្ងៃទី២៩ខែសីហានេះ អ្នកតំណាងឲ្យខាងប៉ូលិស Seoul Bangbae បានបញ្ជាក់ថា Tae il កំពុងស្ថិតក្នុងការឃ្លាំមើលនិងស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ ដែលបានកើតឡើងកាលពីខែមិថុនា ខណៈដែលការស៊ើបនឹងបន្តធ្វើឡើង។
ប៉ូលិសក៏បានបដិសេធដែរថា Tae Il ពុំបានបៀតបៀនទៅលើបុរសដូចគ្នា ដែលជាអនិតិជនដូចពាក្យចចាមអារ៉ាមនោះទេ តែគឺជាមនុស្សស្រីពេញវ័យ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]