កម្សាន្ត៖ ថ្មីៗនេះ Ella Korea បានបង្ហោះបទសម្ភាសន៍របស់ តារាសម្ដែងស្រី Song Hye Kyo ក្នុងវ័យ ៤២ ឆ្នាំ ដែលនៅក្នុងនោះ នាងបានចែករំលែក អំពីជីវិតបច្ចុប្បន្នរបស់នាង ដ៏គួរឲ្យចាប់អារម្មណ៍។

Song Hye Kyo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នៅពេលដែលត្រូវបានសួរថាតើ Song Hye Kyo ជក់ចិត្តនឹងរឿងអ្វី ក្នុងអំឡុងពេលនេះ រូបនាងបានឆ្លើយថា «ខ្ញុំទើបតែថតរឿងចប់មិនបានប៉ុន្មានទេ ថ្មីៗនេះខ្ញុំបានសម្រាក ហើយរីករាយជាមួយមិត្តភក្តិ។ នៅពេលដែលគម្រោង​ថ្មីចាប់ផ្ដើម ខ្ញុំ​ច្រើន​តែ​គ្មាន​ពេល​ទំនេរ ហើយ​កម្រ​បាន​ជួប​មិត្តភ័ក្តិ​ណាស់។ បច្ចុប្បន្ន​នេះ ​ខ្ញុំ​មិន​បាច់​បារម្ភ​ច្រើន​ពី​ការងារ​ទេ ព្រោះ​អីចឹង​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយនឹងពេល​ឯកជន»។

Song Hye Kyo

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបន្ថែមថា «ខ្ញុំជាមនុស្សម្នាក់ ដែលត្រូវការពេលវេលាសម្រាប់ខ្លួនឯង។ ពេលខ្ញុំនៅម្នាក់ឯង ខ្ញុំមើលកុន ស្តាប់តន្ត្រី សម្អាតផ្ទះ ថែទាំឆ្កែរបស់ខ្ញុំ និងដើរលេងសប្បាយជាមួយពេលវេលារបស់ខ្ញុំតែម្នាក់ឯង។ ពេល​នៅ​ជាមួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ ខ្ញុំ​ផ្ដោត​លើ​ពួក​គេ​ទាំង​ស្រុង ហើយ​ពេល​វេលា​ក៏​កន្លង​ផុត​ទៅ​ដោយ​ភាព​សប្បាយ​រីក​រាយ»។

យ៉ាងណាមិញ តារាស្រី Song Hye Kyo ក៏បានបន្ថែមផងដែរថា នេះគឺជាពេលវេលាដ៏រីករាយ និងសុខស្រួលដែលនាងកំពុងមាន និងបានលើកឡើងថា នេះជាពេលវេលាដ៏ល្អបំផុត ហើយគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]