កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តអ្នកតាមដានរឿងភាគកូរ៉េប្រាកដជាស្គាល់រឿង "Boys Over Flower"ឬបកប្រែចំណងជើងជាភាសាខ្មែរថា "កន្លង់បាក់ស្លាប កុលាបមានស្នេហ៍" ហើយដែលបានចាក់ផ្សាយកាលពីឆ្នាំ២០០៩។

រឿង "Boys Over Flower"
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងនេះនិយាយពីស្នេហារវាងតួឯកស្រី គីមចាន់ឌី ដែលត្រូវតួប្រុសជាកូនអ្នកអភិជនពីរនាក់តាមស្រលាញ់គឺ គូ ជុងព្យូ (សម្ដែងដោយ Lee Minho) និង យូន ជីហូ (សម្ដែងដោយ Kim Hyun Joong) ដែលជាមិត្តភក្តិក្នុងក្រុមជាមួយគ្នា យ៉ាងណាមិញទោះកន្លងផុតទៅ១៥ឆ្នាំហើយ តែសាច់រឿងនេះនៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រហើយតួប្រុសទាំងបួនរូប រួមមាន Lee Minho, Kim Hyun Joong,Kim Bum និង Kim Joon ។

រឿង "Boys Over Flower"

យ៉ាងណាមិញ ថ្មីៗនេះ Kim Bum បានបង្ហោះរូបខ្លួនឯងថតជាមួយនឹង Lee Minho ដែលជាតួសម្ដែងរួមគ្នាក្នុងរឿងនេះ ជាមួយនឹងតារាប្រុសពីររូបផ្សេងទៀតគឺ Woo Doo Han និង Jung Ill Woo ដោយបានសរសេរសារលេងសើចថា នេះគឺជាក្រុម F4 សម័យថ្មី៕  

រឿង "Boys Over Flower"
រឿង "Boys Over Flower"
រឿង "Boys Over Flower"
Kim Bum ថតជាមួយ Lee Min Ho 
Kim Bum ថតជាមួយ Lee Min Ho 
រូបភាព

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]