កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីដ៏ល្បីឈ្មោះ 2NE1 ត្រៀមនឹងវិលត្រឡប់មកអង្រួនឆាកតន្ត្រីសាជាថ្មីម្ដងទៀត ក្រោយប្រកាសរំសាយក្រុមកាលពីឆ្នាំ២០០៩ ជាមួយនឹងការប្រគុំតន្ត្រីទេសចរពិភពលោក ដែលនឹងចាប់ផ្ដើមពីខែតុលាឆ្នាំ២០២៤ នេះរហូតដល់ឆ្នាំក្រោយ។

2NE1
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមានការសប្បាយរីករាយនិងរំភើបជាខ្លាំង ព្រោះម្នាក់ៗរង់ចាំ 2NE1 វិលត្រឡប់មកវិញយូរណាស់មកហើយ ដែលស្របគ្នានេះដែរសមាជិកទាំងអស់រួមមាន CL,Sandara, Minzy និង Park Bom សុទ្ធសឹងតែកំពុងហ្វឹកហាត់យ៉ាងសកម្មត្រៀមបង្ហាញទេពកោសល្យពួកគេនៅលើឆាកតន្ត្រី។

2NE1
រូបភាព

យ៉ាងណាមិញ បើនិយាយពី Park Bom ជាស្រីស្អាតប្រចាំក្រុមវិញ ក្រោយ 2NE1 រំសាយក្រុមទៅ រូបរាងរបស់នាងរាងប្រែប្រួលជាងមុនបន្តិចគឺមានសាច់ជាងមុន ដែលធ្វើឲ្យមានការខ្វល់ខ្វាយថានាងអាចនឹងពិបាកក្នុងការបញ្ចេញក្បាច់រាំ ស្រាប់តែថ្មីៗនេះ Park Bom បានបង្ហោះរូបភាពថតជាមួយសមាជិក 2NE1 ដោយឈរកាន់កាំមេរ៉ាខាងមុខគេ បង្ហាញរាងរៅដ៏ស្រស់ស្អាងនិងស្រឡូនរបស់នាង ធ្វើឲ្យអ្នកគាំទ្រចំហមាត់ នឹកស្មានមិនដល់ថា Bom ស្រកគីឡូលឿនបែបនេះ៕

2NE1
2NE1
2NE1
រូបថតថ្មីរបស់ Park Bom

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]