ភ្នំពេញ: សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ មានមោទនភាពក្នុងការប្រកាសបើកដំណើរការកម្មវិធីសិក្សាថ្មីចំនួនពីរនៃមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញបញ្ញាសិប្បនិម្មិត(AI)។ សម្រាប់ជំនាញបញ្ញាសិប្បនិម្មិត(AI)នេះ គឺមានទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយមានទាំងសញ្ញាប័ត្រមួយ និងសញ្ញាប័ត្រពីរផងដែរ។​ ចំពោះសញ្ញាបត្រពីរ AUPP បានសហការជាមួយដៃគូ​សាកលវិទ្យាល័យ​របស់​យើងគឺសាកលវិទ្យាល័យ Fort Hays State នៃសហរដ្ឋអាមេរិក។​ ការដាក់ឱ្យដំណើរការកម្មវិធីសិក្សាថ្មីទាំងពីរ​នេះ បានបង្ហាញ​អំពីការ​ខិតខំ​ប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់របស់ AUPP ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។​

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទំនើប និងពេញនិយមទាំងពីរនេះ គឺក្នុងគោលបំណងដើម្បីចូល​រួម​អភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងផ្នែកបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់នូវកម្មវិធីសិក្សា​ដែល​មានស្ត​ង់ដារខ្ពស់។ ចំពោះថ្នាក់បរិញ្ញាបត្រជំនាញបញ្ញាសិប្បនិមិត្ត (AI)នេះ នឹងផ្តល់ជូននូវការសិក្សាចំពោះ​និស្សិត​​ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កម្រិតខ្ពស់ទៅលើជំនាញបញ្ញាសិប្បនិមិត្ត (AI) ដើម្បីឱ្យនិស្សិតរបស់​យើងមានជំនាញ និងចំណេះដឹងគ្រប់គ្រាន់ដើម្បីចាប់យកអាជីពការងាររបស់ពួកគាត់​បានយ៉ាងរលួនបន្ទាប់ពី​បញ្ចប់​​ការសិក្សា។ ជាមួយគ្នានេះផងដែរសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបញ្ញាសិប្បនិមិត្ត (AI)វិញ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតបញ្ចប់ការសិក្សា ហើយមានបំណងចង់បង្កើនជំនាញរបស់ពួកគេដើម្បីបង្កើតកម្មវិធីផ្សេងៗដែលទាកទងទៅនឹងបញ្ញាសិប្បនិមិត្ត (AI) ប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៅក្នុងអាជីវកម្មនានា។

រូបភាព

លោកបណ្ឌិត Tek Ming Ng ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល និងជាសាស្ត្រាចារ្យផងដែរ ហើយលោកបណ្ឌិតក៏ជាអ្នកជំនាញផ្នែកបញ្ញាសិប្បនិមិត្ត (AI)មួយរូបនៅ AUPP បានមានប្រសាសន៍ថា “ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញបញ្ញាសិប្បនិមិត្ត (AI)ផ្តល់ជូននូវកម្មវិធីសិក្សាយ៉ាងទូលំទូលាយ​ចំពោះសិស្ស-និស្សិតនូវចំណេះដឹង និងជំនាញច្បាស់លាស់ផ្នែកបញ្ញាសិប្បនិម្មិត(AI)។ បន្ថែមពីលើនេះ​សិស្ស-និស្សិតនឹងសិក្សាអំពីការរចនា និងការអនុវត្តប្រព័ន្ធ AI ទំនើប ដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងអាជីវកម្ម និងជាពិសេសការចូលរួមក្នុងការងារស្រាវជ្រាវផ្សេងៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់”។ លោកបានបន្ថែម ដូចនេះថា “​សិស្ស-និស្សិតពេលបញ្ចប់ការសិក្សាជំនាញបញ្ញាសិប្បនិមិត្ត (AI) ពួកគេមានជម្រើស​ក្នុងការ​ជ្រើស​រើសនូវអាជីពជាច្រើនដូចជា៖ អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ AI, វិស្វករផ្នែក Marchine Learning, អ្នក​វិទ្យាសាស្ត្រផ្នែក​ទិន្នន័យ, វិស្វករផ្នែក Computer Vision និង​អ្នកគ្រប់គ្រង​ផ្នែក AI ផងដែរ” ។

រូបភាព

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីថ្មីៗទាំងពីនេះ សូមទូរស័ព្ទមកយើងតាមរយៈលេខ 012 266 631 ឬចូលទៅកាន់គេហទំព័ររបស់យើង: www.aupp.edu.kh។ AUPP សូមចូលរួមលើកកម្ពស់ និងលើកទឹកចិត្តដល់សិស្ស-

និស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កំឡុងពេលពួកគាត់កំពុងប្រកបការងារផងដែរ។

រូបភាព

អំពី AUPP:

សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) មានទីតាំងនៅទីប្រជុំជននៃប្រទេសកម្ពុជា ហើយជាសាកលវិទ្យាល័យតែមួយគត់ដែលផ្តល់កម្មវិធីសិក្សា និងសញ្ញាបត្រស្តង់ដា និងការទទួលស្គាល់ពីសហរដ្ឋអាមេរិក។ ក្នុងនាមជាសាកលវិទ្យាល័យឈានមុខគេនៅកម្ពុជា AUPP ផ្តល់ជូននូវកម្មវិធីអប់រំលំដាប់ថ្នាក់ពិភពលោកដែល​បង្រៀន​ដោយ​សាស្រ្តាចារ្យអន្តរជាតិ ដែលមានបទពិសោធន៍ និងជំនាញខ្ពស់។

AUPP ផ្តោតលើបទពិសោធន៍ក្នុងការសិក្សា និងផ្តល់នូវទំនាក់ទំនងយ៉ាងជិតស្និតជាមួយអាជីវកម្មទាំងនៅក្នុងស្រុក និងបរទេស។ បេសកកម្មរបស់ AUPP គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយនៅក្នុងប្រទេសកម្ពុជាដែលបង្រៀន​ជាភាសាអង់គ្លេស ដោយផ្តល់ជូននូវការអប់រំស្តង់ដារអាមេរិកដែលមានគុណភាពខ្ពស់ហើយតែងតែផ្តល់​នូវវិធីសាស្ត្រ និងទ្រឹស្តី ក្នុងការបង្រៀនដែលទំនើបទាន់សម័យដោយស្របទៅនឹងវប្បធម៌នៃប្រទេសកម្ពុជា និងអាស៊ី។ AUPP លើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គម ការទទួលបានការរៀនសូត្រពេញមួយជីវិត និងឧត្តមភាពក្នុងការសិក្សា និងវិជ្ជាជីវៈ បណ្តុះអ្នកវិភាគ និងអ្នកច្នៃប្រឌិត និងអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជាសកល។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]