កូរ៉េខាងត្បូង៖ តារាប្រុស Yejun មកពីក្រុម F.CUZ និងអតីតសមាជិកក្រុម Rania ឈ្មោះ T-ae បានប្រកាសថាពួកគេបានសម្រេចចិត្តលែងលះគ្នាហើយ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍បានពីរឆ្នាំ។
នាថ្ងៃទី៣០ខែសីហាកន្លងទៅនេះ Yejun បានប្រកាសថាចំណងអាពាហ៍ពិពាហ៍រវាងពួកគេបានឈានមកដល់ទីបញ្ចប់ហើយ តាមរយៈ Story នៅក្នុងបណ្ដាញសង្គម Instagram ដោយបានបញ្ជាក់ថា ហេតុផលនៃការលែងលះគឺអ្នកទាំងពីរមានទស្សនៈវិស័យនិងគំនិតខុសគ្នាខ្លាំង ហើយបន្ទាប់ពីឆ្លងកាត់ការពិភាក្សាមក ពួកគេក៏សម្រេចចិត្តថាលែងលះគ្នាតែម្ដង។
យ៉ាងណាមិញ ពួកគេនឹងនៅតែបន្តគាំទ្រគ្នាទៅវិញទៅមកដោយចិញ្ចឹមកូនស្រីឲ្យធំធាត់ឡើង ពោពេញដោយក្ដីស្រលាញ់ និងអរគុណដល់អ្នកគាំទ្រដែលបានគាំទ្រពួកគេកន្លងមក។ គួរបញ្ជាក់ផងដែរថា អ្នកទាំងពីររៀបការកាលពីខែមេសា ឆ្នាំ២០២២៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]