កូរ៉េខាងត្បូង៖ នាមុននេះបន្តិច ខាងសារព័ត៌មាន NAVER របស់កូរ៉េខាងត្បូងបានចុះផ្សាយថា តារាប្រុសដែលជាអ្នកចម្រៀងរ៉េប ឈ្មោះ Choi ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ ៦ខែ ពីបទថតវីដេអូស្រើបស្រាលរបស់មិត្តស្រី អំឡុងពេលរួមភេទជាមួយគ្នា ខណៈខាងស្រីត្រូវគេចងភ្នែក។

យោងតាម តុលាការក្រុងសេអ៊ូលនាភាគខាងត្បូង បានប្រកាសឲ្យដឹងថា តារាប្រុសមកពីក្រុមមួយមានសមាជិក៥នាក់ ដែលចេញច្រៀងនាឆ្នាំ២០១៧ ម្នាក់នេះដែលមានអាយុ២៨ឆ្នាំ ដោយគេមិនបញ្ចេញមុខនេះ បានធ្វើសកម្មភាពថតវីដេអូមិត្តស្រីបែបគ្មានការព្រមព្រៀងពីនាង ហើយទន្ទឹមពីត្រូវជាប់ពន្ធនាគារនេះដែរ គេក៏ត្រូវទទួលការអប់រំលើកម្មវិធីរំលោភបំពានផ្លូវភេទ និងត្រូវហាមឃាត់មិនឲ្យធ្វើការលើវិស័យពាក់ព័ន្ធនឹងកុមារ និងយុវវ័យ ឬជនពិការចំនួន៣ឆ្នាំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Choi បានថតវីដេអូផ្នែកមួយនៃរាងកាយមិត្តស្រីដែលគេបានទាក់ទងចំនួនដល់ទៅ១៨ដង ចាប់ពីអំឡុងខែកក្កដាឆ្នាំ២០២២ ដល់ខែឧសភាឆ្នាំមុន ដោយបានលួចថតនាងពុំមានការព្រមព្រៀង ហើយគេក៏ត្រូវចោទថាបានថតខោអាវក្នុងរបស់នារីម្នាក់ដែលគេបានចួបនៅក្លឹបកម្សាន្ត ចំនួន៤ដងដែលសរុបមក ជនរងគ្រោះមានចំនួន៣នាក់៕  

រូបភាពតំណាង

ប្រភព៖: naver

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]