បរទេស៖ នេះជាលើកដំបូងហើយ ក្រោយពី ១០ ថ្ងៃបន្ទាប់ពី ការដាក់ពាក្យសុំលែងលះពី Ben Affleck តារាចម្រៀងស្រី Jennifer Lopez បានបង្ហាញខ្លួនក្នុងស្ទាយ៍ដ៏គួរឲ្យចាប់អារម្មណ៍ បញ្ចេញសម្រស់ស្អាតក្មេងជាងវ័យ។
![](https://s9.kh1.co/10/102bbdd2c074f6b891d56221aa23e22b0d2bc3e1.jpg)
យោងតាមគេហទំព័រ Dailymail បានឱ្យដឹងថា តារាចម្រៀងវ័យ ៥៥ ឆ្នាំរូបនេះ ត្រូវបានគេឃើញចូលរួមក្នុងព្រឹត្តិការណ៍មួយនៅ Beverly Hills កាលពីថ្ងៃទី ៣១ ខែសីហា ដោយរូបនាង ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការតុបតែងខ្លួន ពាក់អាវបែបស៊ិ..ចស៊ី បង្ហាញពីដើមទ្រូង រួមជាមួយនឹងខោខូវប៊យចង្កេះខ្ពស់ ដៃកាន់កាបូប ព្រមទាំងពាក់គ្រឿងអលង្កា ផងដែរ។
![](https://s9.kh1.co/9d/9dba84f6fe133d5981ca250a4668b6f03be796cd.png)
យ៉ាងណាមិញ ចាប់តាំងពីបានដាក់ពាក្យសុំលែងលះ នៅតុលាការកាលពីថ្ងៃទី ២០ ខែសីហា Jennifer Lopez មិនបានបង្ហាញមុខជាសាធារណៈ និងរក្សាភាពស្ងៀមស្ងាត់នៅលើបណ្តាញសង្គម។ តែនៅថ្ងៃទី ៣១ ខែសីហា តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហោះជាលើកដំបូងនៅលើ Instagram ដោយបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ក្នុងវីដេអូផ្សព្វផ្សាយម៉ាកភេសជ្ជៈរបស់នាង។ ហើយប៉ុន្មានម៉ោងក្រោយមក នាងបានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីពេលវេលាដ៏រីករាយ ជាមួយគ្រួសារក្នុងរដូវក្តៅ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/39/39cdf74b7c0d3c6ed2ab22e891ed475c14a12046.png)
![](https://s9.kh1.co/7c/7c592129c2a1c61ab626c17b04b8fe54d5cfb231.jpg)
![](https://s9.kh1.co/8f/8fc43e423afbccc5d97653019c288c61c22c645f.jpg)
![](https://s9.kh1.co/97/97897e1aad1417d47e980fbab5551efacbe1d25b.jpg)
![](https://s9.kh1.co/e5/e50d88d0187f2d054f15235209cfa2d5438b34f4.png)
![](https://s9.kh1.co/af/af1ab0d148f4e3417280bf973d22ba1f85358ceb.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]