កម្សាន្ត៖ តារាសម្ដែង Han So Hee បានធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍ ក្រោយពីបានបង្ហាញ​សម្រស់ដ៏ទាក់ទាញ ​ក្នុង​ឈុត​ហែល​ទឹក ពេល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

Han So Hee 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Nate កាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅនេះ តារាសម្ដែង Han So Hee បានបង្ហោះរូបថត ពីការធ្វើដំណើររបស់នាង នៅលើទំព័រផ្ទាល់ខ្លួន។ នៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញខ្លួន ដោយបាន​ស្លៀក​ឈុត​ហែល​ទឹក​ពណ៌​ខ្មៅ​ បង្ហាញ​ស្នាម​សាក់​ថ្មី​ជា​ច្រើន​នៅ​ត្រគាក ភ្លៅ ចង្កេះ ព្រមទាំងរូបរាងដ៏លេចធ្លោរបស់នាង ទៀតផង។

Han So Hee 

តារា​កូរ៉េ​រូប​នេះ ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​សេអ៊ូល ​​នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ម៉ាក​យីហោ​មួយ ក្នុងនោះដែរ រូបនាងទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ នៅពេលដែលនាងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ នៅថ្ងៃទី៣០ ជាមួយនឹងសម្រស់ដ៏លេចធ្លោ និងស្បែកសរលោងរបស់នាង​ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Han So Hee 
Han So Hee 
Han So Hee 
Han So Hee 
Han So Hee 
Han So Hee 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]