កូរ៉េខាងត្បូង៖ ទើបតែចាកផុតពីរឿងអាស្រូវថ្មីៗ ស្រាប់តែពេលនេះតារាស្រី Han So Hee ចួបទុក្ខធំដោយម្ដាយបង្កើតរបស់នាង ត្រូវប៉ូលិសចាប់ខ្លួនពីបទបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់។

តារាស្រី Han So Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការរាយការណ៍ពី TV Chosun បានបញ្ជាក់ឲ្យដឹងថាលោកស្រី Shin មានវ័យ៥០ឆ្នាំ ត្រូវបានចាប់ខ្លួនយកទៅសាកសួរចម្លើយ កាលពីថ្ងៃទី២ខែកញ្ញា ពីបទបើកបនល្បែងខុសច្បាប់ចំនួន១២កន្លែង នៅទីក្រុងដូចជា Ulsan និង Wonju តាំងពីឆ្នាំ២០២១មកម៉្លេះ។

តារាស្រី Han So Hee

លោកស្រី Shin ត្រូវបានចោទប្រកាន់ថាបានប្រើប្រាសឈ្មួញកណ្ដាលឲ្យធ្វើជាម្ចាស់ ដើម្បីបង្កើតកន្លែងលេងល្បែងស៊ីសងអស់ទាំងនេះ ខណៈដែលលោកស្រីធ្លាប់មានប្រវត្តិឆបោកប្រាក់របស់គេ និងធ្លាប់ទទួលការផាកពិន័យទៀតផង ជាហេតុធ្វើឲ្យ Han So Hee បានធ្វើខ្លួនឃ្លាតឆ្ងាយពីម្ដាយរបស់នាងព្រោះនាងក៏ធ្លាប់ចេញប្រាក់សងជំនួសដែរ តែពុំបានដឹងឮឬជាប់ពាក់ព័ន្ធនឹងរឿងនេះទេ។

តារាស្រី Han So Hee

គួរបញ្ជាក់ផងដែរថា Han So Hee ធ្លាប់មានរឿងអាស្រូវសង្ស័យជាជនទី៣របស់អតីតមិត្តប្រុសជាមួយ Lee Hyeri តែក៏ស្ងប់ស្ងាត់ទៅវិញក្រោយនាងបានចេញបកស្រាយនិងសុំទោស៕  

តារាស្រី Han So Hee

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]