កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងរ៉េបស្រី HyunA ដែលធ្លាប់ធ្វើដំណើរមកប្រទេសកម្ពុជានោះ នឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមិត្តប្រុសនាថ្ងៃទី១១ ខែតុលា ខាងមុខ។

 HyunA និងអនាគតស្វាមី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនាថ្ងៃទី២ខែកញ្ញាកន្លងទៅនេះ HyunA បានបង្ហោះរូបថតបែប Pre-Wedding ជាមួយនឹងគូស្នេហ៍ជាតារាប្រុសឈ្មោះ Yong Jun Hyung ដែលជាអតីតសមាជិកក្រុម B2ST និង Highlights យ៉ាងផ្អែមល្ហែម មើលទៅទាំងសងខាងពិតជាស្រលាញ់គ្នាខ្លាំងមែនទែន។

 HyunA និងអនាគតស្វាមី 

ពិធីរៀបអាពាហ៍ពិពាហ៍នេះនឹងធ្វើឡើងបែបផ្ទាល់ខ្លួននៅឯ Samcheonggak នាទីក្រុងសេអ៊ូល ប៉ុន្តែក្រោយបញ្ចេញរូបភាពអស់ទាំងនេះ អ្នកគាំទ្រវិស័យ KPOP បាននាំគ្នាបញ្ចេញមតិរិះគន់ច្រើនជាងសរសើរ និងនិយាយថារូបថតអស់ទាំងនេះមើលទៅគ្មានគុណភាព ដូចជាថតខ្លួនឯង និងមិនថ្លៃអីទេ។

 HyunA និងអនាគតស្វាមី 

គួរបញ្ជាក់ផងដែរថាតាំងពីទាក់ទងគ្នាជាមួយ Jun Hyung មក HyunA ត្រូវគេរិះគន់យ៉ាងចាស់ដៃដោយសារតែអនាគតស្វាមីនាងជាមនុស្សប្រុសជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Burning Sun ដែលជាក្លឹបកម្សាន្តបានដាក់ថ្នាំមនុស្សស្រីដើម្បីយកនាងទៅប៉ះពាល់ដោយគ្មានការឯកភាព៕  

រូបថត Pre-wedding របស់ HyunA និងអនាគតស្វាមី 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]