សម្រាប់ឱកាសពិសេសនិងថ្ងៃឈប់សម្រាប់ខាងមុខ តើលោកអ្នកមាន គម្រោងចង់ដើរកម្សាន្ត ឬមានបានត្រៀមរៀបចំគោលដៅថាទៅលេងនៅទីកន្លែងណាខ្លះហើយឬនៅ?
បើនៅមិនទាន់បានគ្រោងទេ ហើយអ្នកចង់ទទួលយកបទពិសោធន៍ថ្មីៗក្នុងដំណើរកម្សាន្តរបស់លោកអ្នក យើងសូមណែនាំឱ្យមកសាកល្បងធ្វើដំណើរកម្សាន្ត នៅតំបន់ទេសចរណ៍ខេត្តទាំងបីដែលនៅភាគខាងត្បូងប្រទេសថៃមានដូចជា ភូកេត, ក្រៈប៊ី និង ផាំងង៉ា ដែលធានាថានឹងផ្តល់ឲ្យលោកអ្នកនិងមនុស្សជាទីស្រលាញ់របស់លោកអ្នក មានពេលវេលាដ៏ល្អៗជាមួយគ្នា ទទួលបានការសម្រាកលំហែកាយនិងចិត្តបានយ៉ាងពេញលេញ ជាមួយនឹងបទពិសោធន៍ទេសចរណ៍ដ៏ចម្រុះ ដែលស័ក្តិសមទៅនឹងអ្នកទេសចរគ្រប់វ័យ ព្រមទាំងទទួលបានសេវាកម្មដែលមានតម្លៃសមរម្យប្រកបដោយគុណភាពតាមស្តង់ដារអន្តរជាតិថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាំង ភូកេត ក្រៈប៊ី និងផាំងង៉ា សុទ្ធសឹងតែជាខេត្តស្ថិតនៅក្នុងតំបន់សមុទ្រអង់ដាម៉ាន ដែលមានឈ្មោះល្បីល្បាញទៅលើ ទឹកសមុទ្រថ្លា ខ្សាច់ឆ្នេរសម៉ត់ និងត្រូវបានគេកោតសរសើរដោយភ្ញៀវទេសចរជាច្រើនថាជាឋានសួគ៌ សម្រាប់អ្នកដែលស្រលាញ់សមុទ្រ។
១. ភូកេត
ភូកេតមានសមុទ្រដ៏ស្រស់ស្អាត ខ្សាច់សម៉ត់ ជាច្រើនកន្លែង ដូចជា ឆ្នេរសុរិន្ទ ឆ្នេរហ្វ្រីដម ឆ្នេរកាតាណយ ឆ្នេររ៉ាវៃ ឆ្នេរយ៉ានុយ និងឆ្នេរការ៉ុន អ្នកអាចអង្គុយសម្រាកលំហែរ ដើរលេងនៅតាមមាត់ឆ្នេរ។
លើសពីនេះ អ្នកទេសចរ ក៏អាចជិះទូកធ្វើដំណើរកំសាន្ត និងមុជទឹកនៅតាមកោះដែលនៅជិតៗ ដូចជាកោះហេ ដែលមានសកម្មភាពកម្សាន្តទឹកជាច្រើន ដូចជា ជិះទូកកាយ៉ាក លេងទឹក លេងក្តាររអិល មុជទឹកមើលផ្កាថ្មឬមើលត្រីរាប់ពាន់ប្រភេទ ជិះជេតស្គី និងជិះបានានាបូត។ ក្រៅពីនេះ ឆ្នេរម៉ៃខៅ ក៏ជាកន្លែងដ៏ល្អសម្រាប់ថតរូបយន្តហោះចុះចតយ៉ាងស្រស់ស្អាត និងអាចទស្សនាបានយ៉ាងកៀកច្បាស់ នៅពេលយន្តហោះ ហោះនៅលើផ្ទៃសមុទ្រ អមជាមួយផ្ទៃមេឃខៀវស្រង៉ាត់យ៉ាងស្រស់ស្អាត់ នៅពេលព្រឹកដល់ថ្ងៃត្រង់។
សម្រាប់អ្នកទេសចរដែលចូលចិត្តក្នុងការផ្សងព្រេង ទីនេះក៏មានកន្លែងដែលស័ក្តិសម សម្រាប់សកម្មភាពផ្សងព្រេង និងចូលចិត្តការប្រកួតប្រជែងដែរ ជាពិសេស កន្លែងលេងដែលមិនគួរខកខាននោះគឺ Zipline អមដោយភាពស្រស់ស្អាតពីធម្មជាតិយ៉ាងស្រស់បំព្រង។
រីឯអ្នកដែលចូលចិត្តការកំសាន្ត មានពន្លឺភ្លើងនាពេលយប់ អ្នកអាចជ្រើសរើសមកសម្រាក ឬក៏អាចទៅកំសាន្តអំឡុងពេលរាត្រីនៅឆ្នេរបាតង់ ដែលផ្តល់នូវភាពងាយស្រួលគ្រប់បែប ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន Pup ប៉ា ផ្សារទំនើបនិងសកម្មភាពជាច្រើនដែលអ្នកអាចលេងកម្សាន្តបាននៅទីនោះ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានទីតាំងដ៏អស្ចារ្យក្នុងការមើលថ្ងៃលិច ដូចជា ឡែមព្រណ្មមទេព ឡែមក្រះថិង និងកង្ហាររហាត់ខ្យល់ ជាមួយនឹងទេសភាពសមុទ្រដ៏ធំល្វឹងល្វើយ ទូកយ៉តស្អាតៗជាច្រើនចតលើផ្ទៃសមុទ្រ នាពេលថ្ងៃរៀបអស្តង្កតលិចបាត់ទៅក្នុងផ្ទៃសមុទ្រ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ស្អាតមួយ ដែលធ្វើឱ្យមនុស្សម្នាចាប់អារម្មណ៍ និងគួរជាទីគយគន់។
ទីក្រុងចាស់ភូកេត គឺជាចំណុចមួយក្នុងចំណោមកន្លែងដែលមានប្រជាប្រិយបំផុតមួយ នៅភូកេត ក្នុងការ Check in ដែលអ្នកមិនគួរខកខាន។ ជុំវិញទីក្រុងចាស់ អ្នកនឹងឃើញអគារស្ថាបត្យកម្មស៊ីន-ប៉ុរទុកាល់ដ៏បុរាណ ដែលមានការរចនាយ៉ាងស្រស់ស្អាត និងល្អឥតខ្ចោះសម្រាប់ការថតរូប និងរីករាយជាមួយបរិយាកាសនៃទីក្រុង។ បន្ថែមពីនេះ នៅជុំវិញទីក្រុងចាស់នេះ អ្នកអាចមើលឃើញ ហាងលក់ដូរ ភោជនីយដ្ឋានល្បីៗ និងហាងកាហ្វេជាច្រើនប្រភេទ ដែលទេសចរអាចមកទស្សនា ថតរូបបាន និង check in បានគ្រប់ពេល។
សម្រាប់អ្នកដែលចូលចិត្តរៀនសូត្រអំពីវប្បធម៌ និងប្រវត្តិសាស្រ្ត គួរតែទៅទស្សនាវត្តឆឡុង-ដែលជាវត្តបុរាណមានប្រវត្តិនិងអាយុកាលជាយូរលង់មកហើយ ផ្ទះឈិនប្រាក់ឆា ស្ថាបត្យកម្មបុរាណស្ទីលSino-ព័រទុយហ្គាល់ និងសារមន្ទីរ ភូកេតថៃហួរ ដែលជាកន្លែងប្រមូលផ្តុំប្រវត្តិសាស្រ្តនៃទីក្រុងភូកេត។
ប្រសិនបើអ្នកដែលមានចំណាប់អារម្មណ៍លើផលិតផល Health & Wellness Tourism ភូកេត ក៏មានកន្លែងជាច្រើនទៀត ដែលផ្តល់សេវាកម្មយ៉ាងសម្បូរបែប ប្រកបដោយស្តង់ដារសកលផងដែរ។
ជាពិសេស ភូកេត «Soi Romnee» គឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញនៅភូកេត ដែលបានទទួលចំណាត់ថ្នាក់ទី ២០ វិថីដែលស្រស់ស្អាត់បំផុតលើពិភពលោក ពី Seasia.stats ក្នុងឆ្នាំ២០២៣ថ្មីៗនេះ។ ម៉្យាងវិញទៀត ភូកេត ក៏ជាទីក្រុងដំបូងគេ នៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូ ថាជាទីក្រុងដែលមានភាពច្នៃប្រតិដ្ឋបំផុតទៅលើសិល្បៈធ្វើម្ហូប ក្នុងឆ្នាំ ២០១៥ ដែលមានហាងលក់ ម្ហូបអាហារឆ្ងាញ់ៗ ជាច្រើន រង់ចាំទទួលភ្ញៀវទេសចរមកទទួលទាន នៅក្នុងដំណើរកម្សាន្តរបស់ពួកគេ។
២. ក្រៈប៊ី
ក្រៈប៊ី មានសមុទ្រស្អាតៗជាច្រើនកន្លែងដូចជា ទេសភាពនៅកោះភីភី ដែលអាចមើលទេសភាពបាន ៣៦០ ដឺក្រេ ,ឆ្នេររ៉ៃឡេន សកម្មភាពដែលលេចធ្លោរនៅឆ្នេររ៉ៃឡេនគឺការការឡើងភ្នំ (Rock Climbing) ដែលត្រូវបានគេស្គាល់ថា ជាកន្លែងមើលថ្ងៃលិច ដែលស្រស់ស្អាតបំផុតមួយរបស់ក្រៈប៊ី។ កន្លែងទាក់ទាញផ្សេងៗទៀតក៏មាន ដូចជា កោះហង់ ,កោះពុតដា ,ទន្លេងវ៉ែក (Separated Sea)- unseen របស់ក្រៈប៊ី យើងនឹងប្រទះឃើញផ្លូវដើរទៅកាន់ឆ្នេរតភ្ជាប់គ្នា នៅក្នុងអំឡុងពេលដែលទឹកសមុទ្រនាច។
វត្តថាំសឺរ (Tiger Cave Temple) មានលក្ខណៈជាឧទ្យានព្រៃ ស្ថិតនៅលើភ្នំ ដែលអ្នកត្រូវដើរឡើងកាំជណ្តើរ 1,260 កាំ ហើយក្រៅពីការបន់ស្រន់ អ្នកក៏អាចទស្សនាសមុទ្រពពក ថ្ងៃរះ និងទិដ្ឋភាពទាំងមូលនៃទីក្រុងក្របី។
ក្រៈប៊ី ថែមទាំងមានព្រៃជាប់សមុទ្រ រួមជាមួយធម្មជាតិយ៉ាងសម្បូរបែប ដែលទេសចរ អាចស្រូបយកខ្យល់បរិសុទ្ធពេញទ្រូង បានយ៉ាងស្រស់ស្រាយ និងសម្រាកដើម្បីបំពេញថាមពលឲ្យខ្លួនឯង។ យើងអាចបន្តឱ្យកាន់តែជិតស្និទ្ធទៅនឹងធម្មជាតិយ៉ាងស្រស់បំព្រង ដោយការជិះទូកប៉ោង ដើម្បីទស្សនាព្រៃក្រាស់ទាំងសងខាង ដែលមានពណ៌បៃតង នៅខ្ពង់រាប ឬក៏ជិះទូកកាយ៉ាក់ Ao Tha lane។
ទឹកធ្លាក់ក្លង់តម (Khlong Thom Hot Spring afterfall) គឺជាទឹកធ្លាក់ដែលកើតឡើងដោយសារប្រភពទឹកក្តៅបានហូរចេញពីក្រោមដី មានសីតុណ្ហភាពប្រមាណ ៤២ អង្សាសេ ហើយមានសារធាតុរ៉ែជាច្រើនប្រភេទ ដែលមានប្រយោជន៍ចំពោះសុខភាព។ នេះអាចទុកថា ជាទឹកធ្លាក់ក្តៅ ស្ប៉ាធម្មជាតិមួយ ក្នុងចំណោមទឹកធ្លាក់ក្តៅ២ លើពិភពលោក នោះគឺ ប្រទេសថៃ និងសាធារណរដ្ឋឆេក។ ក្រៅតែពីនេះ ក៏មានការត្រាំទឹកក្តៅបែបផ្ទាល់ខ្លួន ជាមួយសេវាកម្ម wellness ផ្សេងៗទៀត ដូចជា ការម៉ាស្សាថៃ ដើម្បីព្យាបាល និងជំនួយសុខភាព។
៣. ផាំងង៉ា
ផាំងង៉ា ក៏មានសមុទ្រស្អាតដែលអ្នកមិនអាចខកខានបានដែរ នោះគឺ កោះភា, ឧទ្យានជាតិបណ្តុំកោះមូត្យស៊ីមេឡាន់ន៍ - កោះសុរិន្ទ ដែលជាឋានសួរសម្រាប់អ្នកមុជទឹក, កោះយ៉ាវ, កោះខៃ។
ម៉្យាងវិញទៀត ផាំងង៉ា ក៏មានឆ្នេរសមុទ្រ ដែលស័ក្តិសមបំផុត សម្រាប់ការជិះទូកកាយ៉ាក់ ក្នុងការរុករករូងភ្នំ និងកោះដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ក៏ដូចជាកន្លែងកម្សាន្តជាលក្ខណៈកីឡា ដែលមានដូចជា កីឡាលើទឹក ក្នុងការរុករកទឹកពណ៌បៃតង និងច្រាំងថ្មកំបោរ ការជិះទូកកាយ៉ាក់ ទូកកាណូ ឬក្តារបន្ទះ ជាសកម្មភាពដ៏ពេញនិយមផងដែរ។
Samet Nangshe Viewpoint គឺជាចំណុចត្រួតពិនិត្យដ៏ល្បីមួយដែលផ្តល់ទស្សនៈព្រះអាទិត្យរះ ព្រះអាទិត្យលិច និងពន្លឺពេលល្ងាចដ៏អស្ចារ្យ។ ទេសភាពដ៏ស្រស់ស្អាតនេះមិនត្រឹមតែទាក់ទាញចិត្តប៉ុណ្ណោះទេ ថែមទាំងមានជម្រើសអាហារ កន្លែងស្នាក់នៅ និងហាងកាហ្វេផងដែរ ផ្តល់បទពិសោធដ៏ពេញលេញ និងរីករាយសម្រាប់អ្នកទស្សនា។
ទីក្រុងចាស់តាក់កួរប៉ា គឺជាទីកន្លែងដើរលែងមើលទេសភាពនៃអគារ ផ្ទះ និងសំណង់ស្ថាបត្យកម្មព័រទុកាល់បុរាណនានាដែលមាននៅទីនោះ។
ដោយឡែកពីនេះវិញ ប្រសិនបើលោកអ្នកធុញនឹងការទៅលេងឆ្នេរសមុទ្រ អ្នកអាចមកធ្វើការផ្លាស់ប្ដូរបរិយាកាសដោយការឡើងទូកដោលដោយឬស្សី នៅ Komol’s Corner ដើម្បីទស្សនាធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តោយទន្លេថា ។ អ្នកទេសចរនឹងបានឃើញទឹកថ្លាឆ្វង់ចាំងឆ្លុះនឹងពណ៌នៃព្រៃឈើ ដែលធ្វើឲ្យទឹកមានពណ៌បៃតងដូចជាមរកត។
ស្របពេលជាមួយគ្នានេះ ភ្ញៀវទេសចរកាន់តែមានភាពងាយស្រួលជាងមុន ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅក្នុងខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ដែលមានបំណងក្នុងការធ្វើដំណើរកម្សាន្ត ទៅទីកន្លែងទេសចរណ៍ដ៏សម្បូរបែបជាច្រើន ក្នុងខេត្តភូកេត, Phang Nga, Krabi ជាមួយនឹងការធ្វើដំណើរ ដោយជើងហោះហើរត្រង់ ពី សៀមរាប ទៅភូកេត ចំនួនបីលើកក្នុង១សប្តាហ៍ ចាប់ពីថ្ងៃទី 29 ខែតុលា ឆ្នាំ 2024 ខាងមុខនេះ របស់ ក្រុមហ៊ុនអាកាសចរណ៍ AirAsia។
ពីភូកេត ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ខេត្តក្រៈប៊ី ដែលចំណាយពេលប្រហែល ៣ម៉ោង និងប្រមាណជា ២ម៉ោងប៉ុណ្ណោះ ដើម្បីទៅខេត្តផាំងង៉ា ដោយការធ្វើដំណើរតាមរយៈរថយន្តឈ្នួល ឬរថយន្តតូរីស ហើយទេសចរនឹងឃើញពីភាពទាក់ទាញ និងភាពខុសប្លែកគ្នានូវអត្តសញ្ញាណនៃខេត្តនីមួយៗទាំងបីខាងលើនេះ។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមអំពីការទេសចរនៅប្រទេសថៃ ទូទៅ និងការកម្សាន្ដនៅក្នុងខេត្តទាំង ៣ ដែលបានរៀបរាប់ជាពិសេស អ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមបានតាមរយៈតំណភ្ជាប់ខាងក្រោមនេះ។
សម្រាកដើម្បីបំពេញថាមពលយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិយ៉ាងសម្បូរបែប!https://www.tourismthailand.org/home
Fanpage: Amazing Thailand in Cambodia (https://www.facebook.com/Amazingthailandincambodia)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]