អ៊ីតាលី៖ តារាចម្រៀងស្រីល្បីឈ្មោះ Ladg Gaga បានបង្ហាញចិញ្ចៀនភ្ជាប់ពាក្យធ្វើពីពេជ្រគ្រាប់ធំ នៅចំពោះមុខអ្នកកាសែត បន្ទាប់ពីភ្ជាប់ពាក្យជាមួយគូដណ្ដឹង លោក Michael Polansky។
កាលពីថ្ងៃច័ន្ទទី២ខែកញ្ញា កន្លងទៅ Gaga បានបណ្ដើរគូដណ្ដឹង ចូលរួមកម្មវិធី Venice Film Festival ដោយនាងបានបង្ហាញចិញ្ចៀនពេជ្រចាំងភ្លឺផ្លេកជាមួយទឹកមុខពោរពេញដោយស្នាមញញិម ស្របពេលលោក Polansky ដើរអមជានិច្ច។
អ្នកទាំងពីរក៏បានបង្ហាញភាពផ្អែមល្ហែម ដោយបានថើបនិងនៅកៀកកើយគ្នាបង្អួតអ្នកកាសែតផងដែរ ដោយក្នុងនោះតារាចម្រៀងស្រីម្ចាស់បទ "Poker Face" នេះបានស្លៀករ៉ូបខ្មៅក្រឡាពងជីងចក់ និងពាក់វ៉ែនតាខ្មៅស្របពេលគូដណ្ដឹង ស្លៀកខ្មៅទាំងអស់។ គួរបញ្ជាក់ផងដែរថា Ladg Gaga បានប្រកាសថានាងភ្ជាប់ពាក្យជាមួយ Michael Polansky កាលពីខែកក្កដានៅព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនាទីក្រុងប៉ារីស ប៉ុន្តែអ្នកទាំងពីរបានភ្ជាប់ពាក្យតាំងពីមុននោះទៀតគឺនាថ្ងៃកំណើតឈានចូល៣៨ឆ្នាំរបស់នាង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]