កម្ពុជា៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពេជ្រ សោភា គឺជាតារាចម្រៀងជួរមុខម្នាក់ក្នុងប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើននាក់ តែងចាប់អារម្មណ៍ពីសកម្មភាពទាំងលើឆាកនិងក្រៅឆាករបស់នាង។
ជាក់ស្ដែង ពេជ្រ សោភា ក៏តែងតែបង្ហោះរូបភាពស្អាតៗរបស់ខ្លួនឲ្យអ្នកគាំទ្របានមើលផងដែរ ហើយរូបភាពថ្មីដែលទើបតែបង្ហោះកាលពីយប់ថ្ងៃទី៤ខែកញ្ញាកន្លងទៅនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់។
ក្នុងឈុតថ្មីនេះ តារាចម្រៀងស្រីរូបនេះពាក់តែអាវសដៃវែងបិទឡេវដល់ក មើលទៅសុភាពស្រស់ស្អាតសមសួនណាស់ ជាមួយនឹងការតុបតែងមុខបែបផ្កាឈូកៗ មើលទៅដូចជាតុក្កតាដ៏ស្រស់ស្អាត ហើយបន្ថែមជាមួយនឹងសក់ពណ៌សូកូឡាមូររួញផ្នត់ធំបែបទឹករលកទៀតគឺរឹតតែមើលទៅច្រឡំស្មានថាជាតុក្កតា ដោយសារស្រស់ស្អាតនិងឥតខ្ចោះពេក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]