កម្សាន្ត៖ បើនិយាយដល់ Lisa គឺនរណាៗក៏ស្គាល់ដែរថានាង ជាតារាចម្រៀងដ៏មានឥទ្ធិពល និងល្បីល្បាញម្នាក់ដែលមានអ្នកតាមដានក្នុងគណនី Instagram លើស១០០លាននាក់ឯណោះ ហើយអ្នកគាំទ្រតែងតែតាមដានសកម្មភាពនាង មិនថានៅលើឆាកនិងក្រោយឆាកនោះឡើយ។
ថ្មីៗនេះ Lisa ទើបតែបានបង្ហោះរូបភាពជាច្រើននៅក្នុងគណនី Instagram ដោយបង្ហាញអ្នកគាំទ្រពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាងនាមួយរយ:នេះ មានទាំងឈុតទៅដើរលេងនៅសមុទ្រនិងទឹកជ្រោះ ដោយបានបង្ហាញស្នាមញញិមដ៏ស្រស់ស្អាត។
យ៉ាងណាមិញ ក្នុងរូបថតថតនៅមុខកញ្ចក់ដែលនាងបានបង្ហោះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដោយសារតែស្ទាយ៍សក់ថ្មីរបស់នាង។ ក្នុងនោះ Lisa គាបសក់ឡើងត្រង់ភ្លឹង និងកាត់សក់បែបដឺមីវែកមកចំហៀងបន្តិច និងតុបតែងមុខបែបហឹរៗក្រាស់ៗ ពិតជាមើលទៅខុសប្លែកពីមុន ដែលធ្វើឲ្យអ្នកគាំទ្រចូលទៅបញ្ចេញមតិថា មើលមួយភ្លែតពួកគេមិនស្មានថានាងគឺ Lisa នោះឡើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]