កូរ៉េខាងត្បូង៖ ក្រោយលាងខ្លួនចេញពីរឿងអាស្រូវប្រើប្រាស់គ្រឿងញៀននិងសារធាតុហាមឃាត់ និងបានបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនរួចមក G-Dragon បានវិលចូលវិស័យសិល្បៈកូរ៉េដោយបានចាកចេញពីផលិតកម្ម YG មកចូលរួមជាមួយផលិតកម្ម Galaxy ។

 G-Dragon 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះនាថ្ងៃទី២ខែកញ្ញា G-Dragon បានលេចមុខនៅក្នុងកម្មវិធីពិព័រណ៍សិល្បៈមួយធ្វើឡើងនាសារមន្ទីរ Leeum Museum of Art ដោយបានចូលរួមបើកសម្ពោធគម្រោង "Aerocene Seoul" ក្នុងនាមជាអ្នកតំណាងរបស់ Chanel។

 G-Dragon 

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់តារាចម្រៀងរ៉េបរូបនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាខ្លាំងដោយសារតែ G-Dragon មើលទៅមានសម្រស់កាន់តែសង្ហា ដោយធ្វើម៉ូតសក់សេះបែកប្លែកថ្មីជាមួយផ្ទៃមុខដ៏រលោង ទើបអ្នកគាំទ្របានបញ្ចេញមតិថា G-Dragon ហាក់មើលទៅមានសុខភាពល្អនិងសប្បាយចិត្តជាងមុន៕  

 G-Dragon 
 G-Dragon 
 G-Dragon 
រូបភាពថ្មីរបស់ G-Dragon 
រូបភាពថ្មីរបស់ G-Dragon 
រូបភាពថ្មីរបស់ G-Dragon 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]