កូរ៉េខាងត្បូង៖ អ្នកដែលស្នេហាវិស័យចម្រៀង Kpop មុខជាស្គាល់អ្នកនាង Park Ji-Yeon ក្រុម T-ara ហើយដែលអ្នកនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេ តែក៏មានទេពកោសល្យនិងចរិតដ៏រួសរាយ។ Jiyeon បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីឈ្មោះ Hwang Jae-Gyun ជាកីឡាករបាល់ឱបកាលពីឆ្នាំ២០២២ ដោយរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គលដោយជារឿយៗ Jiyeon បានបើកបង្ហាញជីវិតរស់នៅជាមួយស្វាមីតាមរយៈ Youtube Channel របស់អ្នកនាង។

តែថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថាចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងជាមួយនឹងស្វាមីឈានមកដល់ផ្លូវលែងលះហើយក្រោយស្វាមីនាងមានបញ្ហាត្រូវគេរិះគន់រឿងអត្តចរិតមិនល្អ ឆាប់ខឹងនិងក្អេងក្អាងនៅលើទីលាន ដែលបន្ទាប់ពីនោះ Jiyeon បានប្រកាសថានាងនឹងផ្អាកសកម្មភាពបង្ហោះវីដេអូក្នុង Youtube សិន។

យ៉ាងណាមិញ ក្រោយស្ងាត់មួយរយៈ នាងបានបង្ហើបថានាងនឹងវិលត្រឡប់មកវិញ ស្របពេលព័ត៌មានចចាមអារ៉ាមថានាងលែងលះស្វាមីកាន់តែផុសឡើង។ ឥឡូវនេះ Hwang Jae-Gyun ជាស្វាមីត្រូវគេប្រទះឃើញថាបានផឹកកម្សាន្តជាមួយនឹងនារីៗជាច្រើនរហូតដល់ម៉ោង៦ព្រឹក ដោយមានរូបថតភ្ជាប់មកជាមួយទៀតផង ដែលធ្វើឲ្យគេសង្ស័យកាន់តែខ្លាំងថា អ្នកទាំងពីរអាចនឹងត្រៀមលែងលះគ្នាហើយ៕






ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]