កូរ៉េខាងត្បូង៖ ផលិតកម្ម OA Entertainment របស់ Jennie បានប្រកាសជាផ្លូវការថា ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុរសម្នាក់ ដែលអះអាងថាខ្លួនគឺជាឪពុកបង្កើតរបស់តារាស្រីល្បីឈ្មោះ ជាសមាជិកក្រុមចម្រៀងនារី BLACKPINK រូបនេះ។

 Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗទៅនេះ មានពាក្យចចាមអារ៉ាមជាច្រើនផ្ទុះឡើង ដោយអ្នកគាំទ្រសង្ស័យថាបុរសម្នាក់គឺជាឪពុកបង្កើតរបស់ Jennie ខណៈដែលកន្លងមកតារាចម្រៀងស្រីម្នាក់នេះ ពុំដែលបង្ហើបថា ឪពុកនាងជាអ្នកណានោះទេ ហើយរាល់ពេលនិយាយដល់គ្រួសារ Jennie តែងតែនិយាយថានាងមានតែម្ដាយម្នាក់ប៉ុណ្ណោះ។

 Jennie 

បុរសម្នាក់នោះបានព្យាយាមកេងចំណេញពីកេរ្តិ៍ឈ្មោះ Jennie ដោយបានសរសេរសៀវភៅទាក់ទងនឹងជីវិតរបស់នាងទៀតផង ដែលជាទង្វើមួយឆ្លៀតឱកាសខ្លាំងណាស់។

 Jennie 

ផលិតកម្ម OA បានចេញមកបកស្រាយថា បុរសម្នាក់នោះមិនមែនជាឪពុករបស់ Jennie នោះឡើយនិងសុំឲ្យអ្នកគាំទ្រឈប់ទិញឬផ្ដល់ផលប្រយោជន៍នានាទៅឲ្យបុរសម្នាក់នោះ។ មិនត្រឹមប៉ុណ្ណោះ ភ្នាក់ងារនឹងប្ដឹងបុរសម្នាក់នោះដែលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះJennie ៕

 Jennie 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]