បរទេស៖ តារាចម្រៀងស្រី Selena Gomez ត្រូវបានគេរាយការណ៍ថា រូបនាងទើបតែបានចូលជាសមាជិកមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ១,៣ ពាន់លានដុល្លារអាមេរិក ដោយសារជំនាញអាជីវកម្មរបស់នាង។
តារាចម្រៀងស្រី Selena Gomez សម្រេចបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុក្នុងក្តីស្រមៃ និងបានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតមួយនៅអាមេរិក។ តាមរយៈ Bloomberg ក៏បានវាយតម្លៃទ្រព្យសម្បត្តិបច្ចុប្បន្នរបស់នាងគឺ ១,៣ ពាន់លានដុល្លារ។
ផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ តារាចម្រៀងស្រីរូបនេះ គឺបានមកពីអាជីពចម្រៀង និងសម្ដែង ជាច្រើនឆ្នាំ ប៉ុន្តែភាគច្រើនគឺ អាជីវកម្មម៉ាកគ្រឿងសំអាង Rare Beauty ដែលនាងបានបើកដំណើរការក្នុងឆ្នាំ ២០១៩ នេះបើតាមការចេញផ្សាយនៅថ្ងៃទី ៦ ខែកញ្ញាកន្លងទៅនេះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]