ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា បានអបអរការទទួលជ័យជម្នះចំនួនពីរផ្ទួនគ្នាក្នុងពិធីប្រគល់ពានរង្វាន់គោលដៅទេសចរណ៍ពិភពលោកប្រចាំទ្វីបអាស៊ី និងអូសេអានី World Travel Awards Asia and Oceania 2024 នៅទីក្រុងម៉ានីលកាលពីយប់មិញនេះ ដោយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុត ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា និងជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសេវាបដិសណ្ឋារកិច្ចលើយន្តហោះល្អក្នុងតម្លៃទាបបំផុត ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នាផងដែរ។
ភាពឈានមុខគេរបស់ក្រុមហ៊ុន អ៊ែរ អេស៊ា ក្នុងប្រភេទធំៗពីរត្រូវបានលេចឡើងម្តងហើយម្ដងទៀត ដែលធ្វើឡើងដោយឆ្លងកាត់ដំណាក់កាលបោះឆ្នោតជ្រើសរើសពីសំណាក់អតិថិជន ស្ថានប័នឧស្សាហកម្មអាកាសចរណ៍ និងភ្ញៀវទេសចរណ៍រាប់លានអ្នកទូទាំងតំបន់។
យោងតាមកំណត់ត្រារយៈពេល ២៣ ឆ្នាំរបស់ខ្លួននៃកិច្ចប្រតិបត្តិការពហុមជ្ឈមណ្ឌលបណ្ដាញផ្លូវអាកាសដែលវិវត្ដក្នុងតំបន់អាស៊ី ក្រុមហ៊ុន អ៊ែរ អេស៊ា បន្តផ្តល់នូវការកែលម្អតាមបទពិសោធរបស់អតិថិជន ដោយស្របតាមការប្ដេជ្ញារបស់ខ្លួនក្នុងការផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរក្នុងតម្លៃទាបបំផុត។ តាមរយៈការកែលម្អជាបន្តបន្ទាប់សម្រាប់ដំណើរការកក់ ចំណុចទំនាក់ទំនងការធ្វើដំណើរ ក៏ដូចជាសេវាកម្មសម្បូរដ៏បែបចម្រុះច្រើនមុខទៀតប្រកបដោយភាពច្នៃប្រឌិត ដើម្បីតម្រូវដល់ភាពងាយស្រួលសម្រាប់អតិថិជន ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ធានាទាំងការផ្ដល់នូវតម្លៃដ៏សមរម្យបំផុត និងគុណភាពខ្ពស់ដើរទន្ទឹមគ្នា។
ចំពោះការបើកដំណើរការឡើងវិញ និងគម្រោងបើកដំណើរការប្រើប្រាស់នូវកងនាវាអាកាសចរណ៍របស់ខ្លួននាពេលខាងមុខនេះ នឹងមិនត្រឹមតែអាចនាំឱ្យក្រុមហ៊ុន AirAsia ស្វែងរកទិសដៅថ្មីៗប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកផ្លូវហោះហើរដោយឆ្លងកាត់ទ្វីបផ្សេងៗគ្នាផងដែរ នេះជាការពិតជាក់ស្ដែងដូចនឹងការផ្ដល់ជូននូវតម្លៃដ៏សមរម្យបច្ចុប្បន្ននេះដែរ។
លោក Bo Lingam ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group Limited បានលើកឡើងថា ៖
លោកស្រី Suhaila Hassan នាយកក្រុមហ៊ុន AirAsia Group of Cabin Crew បានបន្ថែមថា ៖
លោក Graham Cooke ស្ថាបនិក និងជាប្រធាននៃកម្មវិធីពានរង្វាន់គោលដៅទេសចរណ៍ពិភពលោក World Travel Awards ក៏បានមានប្រសាសន៍ផងដែរថា ៖
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AirAsia Group ក៏ត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ ២០២៤ ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតក្នុងពិភពលោករយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ហើយត្រូវបានទទួលស្គាល់ថា ជាអាកាសចរណ៍ដែលមានសុវត្ថិភាពជាងគេលើពិភពលោក ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃជើងហោះហើរទាបដទៃទៀត។
ជាមួយគ្នានេះដែរ ដោយស្របតាមកិច្ចខិតខំប្រឹងប្រែងដើរតាមគោលការណ៍និរន្ដរភាព ដោយរួមបញ្ចូលទាំងជាមួយកិច្ចសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន ក្រុមហ៊ុន AirAsia ត្រូវបានឈរក្នុងចំណាត់ថ្នាក់របស់យុទ្ធនាការកិច្ចគាំពារដើម្បីនិរន្ដរភាពបរិស្ថាន Gold Environmental Sustainability ដែលត្រូវបានវាយតម្លៃ និងត្រួតពិនិត្យរបាយការណ៍ដោយមជ្ឈមណ្ឌលអាកាសចរណ៍ CAPA-Envest Global Airline Sustainability Benchmarking Report ក្នុងឆ្នាំ ២០២៣ ។
កាន់តែពិសេសបំផុតនោះ ដើម្បីជាការអបអរជ័យជម្នះដ៏អស្ចារ្យនេះ ក្រុមហ៊ុន AirAsia នឹងផ្តល់ជូននូវតម្លៃប្រូម៉ូសិនសម្រាប់ជើងហោះហើរក្នុងស្រុកពីរាជធានីភ្នំពេញទៅខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិពីរាជធានីភ្នំពេញទៅកូឡាឡាំពួរក្នុងតម្លៃចាប់ពី ៤៩ ដុល្លារក្នុងមួយជើង។ សម្រាប់ជើងហោះហើរទាំងអស់ អ្នកអាចកក់បានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ តាមរយៈកម្មវិធីទូរស័ព្ទដៃ AirAsia MOVE (អតីត airasia Superapp) និងគេហទំព័រ airasia.com ចំពោះការធ្វើដំណើរចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦។
** តម្លៃសំបុត្រហោះហើរក្នុងមួយជើង បានរួមបញ្ចូលទាំងពន្ធអាកាសយានដ្ឋាន ថ្លៃបន្ថែមប្រេង និងថ្លៃសេវាកម្មផ្សេងៗតាមការអនុវត្ត។លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]