កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Liu Yifei បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងឈុតដ៏ទាក់ទាញ ដែលមានការរចនាធ្វើពីផ្កាជាច្រើនពេលចូលរួមព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Shanghai កាលពីល្ងាចថ្ងៃទី ៦ ខែកញ្ញាកន្លងទៅនេះ។
ក្នុងនោះដែរ Liu Yifei បានបង្ហាញខ្លួនក្នុងឈុតរ៉ូបក្រហម និងមានឈុតក្រៅដែលបានតុបតែងធ្វើពីផ្កាជាង៣០០០ ។ ជាពិសេស នាងបានលេងម៉ូដសក់ តុបតែងគ្រឿងសម្អាងធ្ងន់ៗ ព្រមទាំងបានបង្ហាញសម្រស់លេចធ្លោ ជាមួយនឹងគ្រឿងអលង្ការម៉ាកល្បី បន្ថែមភាពឆើតឆាយ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបង្ហាញរូបថតនៅពីក្រោយឆាកនៃព្រឹត្តិការណ៍ និងបានបង្ហាញសម្រស់ពោរពេញដោយមន្តស្នេហ៍ ធ្វើឲ្យហ្វេនៗសរសើរគ្រប់ៗគ្នា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]