បរទេស៖ តារាសម្ដែង Orlando Bloom និងគូដណ្ដឹងរបស់ខ្លួន ដែលជាតារាចម្រៀងស្រី Katy Perry បានបង្ហាញគ្រារ៉ូមែនទិក នៅក្នុងការចាក់បញ្ចាំងដំបូងនៃរឿង «The Cut» នៅមហោស្រពភាពយន្ត Toronto កាលពីថ្ងៃទី ៥ ខែកញ្ញាកន្លងទៅនេះ ។
នៅក្នុងការចូលរួមកម្មវិធីមួយនេះ តារាចម្រៀងស្រី Katy Perry បានបង្ហាញស្នាមញញឹមយ៉ាងភ្លឺស្វាង នៅពេលដែល លោក Orlando Bloom ថើ.បថ្ពាល់របស់នាង នៅមុខកាមេរ៉ា។ តារាចម្រៀងស្រីវ័យ ៣៩ឆ្នាំរូបនេះ ក៏បានបង្ហាញខ្លួន ស្លៀករ៉ូបពណ៌ខ្មៅយ៉ាងទាន់សម័យ ដើម្បីគាំទ្រការចេញភាពយន្តថ្មីរបស់គូស្នេហ៍។
មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ បានចូលរួមក្នុងព្រឹត្តិការណ៍នេះត្រឹមតែពីរថ្ងៃបន្ទាប់ពី Katy Perry បានចែករំលែកដោយបើកចំហ អំពីរឿងរ៉ាវស្នេហារបស់នាង នៅលើផតឃែស្ថ Call Her Daddy និងបាននិយាយអំពីដំណើរស្នេហារបស់ខ្លួន និង Orlando តាំងពីឆ្នាំ ២០១៦ មក ពីរបៀបដែលពួកគេ ជំនះព្យុះភ្លៀង និងរក្សាទំនាក់ទំនងរបស់ពួកគេឱ្យកាន់តែរឹងមាំ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]