អាមេរិក៖ ទំនាក់ទំនងស្នេហារវាងតារាចម្រៀងស្រីផបល្បីឈ្មោះ Taylor Swift ជាមួយនឹងមិត្តប្រុស Travis Kelce កាន់តែផ្អែមល្ហែមនិងរឹងមាំជាលំដាប់ ដោយថ្មីៗនេះ ពួកគេបានចេញមកបណ្ដើរគ្នា។
ក្នុងនោះកាលពីថ្ងៃទី៨ខែកញ្ញាកន្លងទៅនេះ Taylor បានចេញមកកាន់ដៃបណ្ដើរមិត្តប្រុសទៅកាន់ Electric Lady Studio នៅឯទីក្រុងញ៉ូវយ៉ក ដើម្បីចូលរួមពិធីមង្គលការតារាម្នាក់ឈ្មោះថា Karen Elson ។
យោងតាមរូបភាពដែលអ្នកកាសែតថតបានគឺ Taylor និង Travis បានកាន់ដៃគ្នាជាប់មើលទៅមានស្នាមញញិមនិងជះចំហាយនៃភាពផ្អែមល្ហែមខ្លាំងណាស់ ខណៈដែលនាងបានតែងខ្លួន ដោយពាក់អាវរឹបពណ៌ដៃតូច គូជាមួយស្លៀកសំពត់រូបផ្កាដូចជាព្រះនាង សម្រុងវែងដល់ពាក់កណ្ដាលកំភួនជើង។ នាងបានចងសក់បែបបួងឡើង បង្ហាញទម្រងមុខដ៏ស្រស់ស្អាត ពោរពេញដោយចំហាយនៃនារីអភិជន។
ចំណែក Travis Kelce ជាមិត្តប្រុសវិញ ដោយបានកោពុកមាត់យ៉ាងស្អាតដោយពាក់អាវប៉ូឡូពណ៌ខ្មៅនិងខោវែងពណ៌ដូចគ្នា ដែលពិតជាមើលទៅស្រស់សង្ហាស័ក្តិសមនឹង Taylor ខ្លាំងណាស់៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]