រាជធានីភ្នំពេញ ថ្ងៃទី08 ខែកញ្ញា ឆ្នាំ2024 ៖ ការហ៊ោកញ្ជ្រៀវ ហ៊ោដោយក្តីរំភើបរីករាយអបអរសាទរទៅដល់ អ្នកឈ្នះរង្វាន់ម៉ូតូហុងដា ឌ្រីម លុយសុទ្ធ 10លានរៀល និងបន្តោងខ្សែកមាសរាប់រយរង្វាន់ពីគោជល់ ក្នុងព្រឹត្តិការណ៍គោជល់ ប្រគល់រង្វាន់ និងចាប់រង្វាន់បន្តោងខ្សែកមាស ពីកម្មវិធី ផ្គុំ3 + ចម្រុះក្រវិលកំប៉ុង 3 ឈ្នះរង្វាន់ទ្វេដង រង្វាន់សរុបរហូតដល់ 2,415,000,000៛ នៅផ្សារទំនើប ខេ ម៉ល វ៉េងស្រេង ដែលមានការចូលរួមជាសក្ខីភាពពីតារាចម្រៀង ពេជ្រ សោភា ក្រុមកំប្លែងហ៊ាទី ក្រុមរាំ MJM និងតារាចម្រៀងល្បីៗជាច្រើនរូប រួមទាំងអ្នកគាំទ្រ និងអតិថិជនគោជល់យ៉ាងច្រើនកុះករ ដែលហ៊ោអបអរតាំងពីដើមកម្មវិធី រហូតដល់ម៉ោងបិទកម្មវិធី។

នៅក្នុងព្រឹត្តិការណ៍ចែករង្វាន់គោជល់ដ៏រំភើបលើកនេះ ពិសេសប្លែកជាងកម្មវិធីប្រគល់រង្វាន់គោជល់រាល់ដង គឺគោជល់បានប្រគល់ទាំងរង្វាន់ដល់អ្នកឈ្នះពីកម្មវិធីផ្គុំក្រវិលកំប៉ុង 3 របស់គោជល់ រួមមានអ្នកឈ្នះម៉ូតូហុងដាឌ្រីមថ្មីស្រឡាង រហូតដល់ 11 គ្រឿង និងលុយសុទ្ធ 10លានរៀល ចំនួន 2 រង្វាន់ រួមជាមួយនឹងការចាប់រង្វាន់កម្មវិធីថ្មីរបស់គោជល់គឺចម្រុះក្រវិលកំប៉ុង 3 ដែលបានរកឃើញអ្នកឈ្នះបន្តោងខ្សែកមាសរហូតដល់ 100 រង្វាន់។ ក្រៅពីនេះ គោជល់ បានចាប់រង្វាន់គូប៉ុងផ្តល់សំណាងដល់អតិថិជនដែលមានវត្តមានចូលរួមក្នុងកម្មវិធីផ្ទាល់ បានរកឃើញអ្នកឈ្នះរង្វាន់ទូរសព្ទដៃ vivo ចំនួន 10រង្វាន់ ដបទឹក ចំនួន 30រង្វាន់ និង Mini Speaker ចំនួន 30រង្វាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

នាឱកាសដ៏រំភើបនេះ កញ្ញា ហ៊ួរ ហ៊ុយង៉ អាយុ 31ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន រស់នៅខេត្តសៀមរាប ជាអ្នកឈ្នះរង្វាន់ម៉ូតូហុងដា ឌ្រីម ម្នាក់ក្នុងចំណោមអ្នកឈ្នះជាច្រើនរូបទៀតបានបង្ហាញពីក្តីរំភើបរីករាយរបស់កញ្ញាថា នេះជាលើកដំបូងនៃជីវិតដែលមានសំណាងឈ្នះរង្វាន់ធំ ឈ្នះម៉ូតូពីកម្មវិធីផ្គុំក្រវិលកំប៉ុង 3 របស់គោជល់ នៅពេលដែលកញ្ញា ទិញគោជល់ញ៉ាំដូចរាល់ដង តែងតែគាស់ក្រវិលកំប៉ុងភ្លាម​ អ៊ុតមើលភ្លាម ស្រាប់តែពេលនោះ ឃើញផ្នែកទី3 មានរូបភាពសោរម៉ូតូ កញ្ញា ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រំភើបចង់ហោះពីដី ហើយប្រញាប់ទៅប្រាប់ដំណឹងដល់អ្នកផ្ទះមកជួយអបអរជាមួយ ព្រោះកញ្ញា នឹងបានម៉ូតូរង្វាន់សំណាងពីគោជល់មួយគ្រឿងនេះ ជិះទៅមកធ្វើការ ដោយលែងចាំបាច់ខ្ចីម៉ូតូអ្នកផ្ទះជិះទៀតហើយ។

ជាមួយគ្នានេះ លោក សុខ​ ឡេង ជាអ្នកបើកអាជីវកម្មលាងម៉ូតូ នៅខេត្តកំពង់ឆ្នាំង ដែលតែងតែទិញគោជល់ញ៉ាំនៅពេលដែលលោកអស់កម្លាំងលាងម៉ូតូច្រើន លោកថា គោជល់ពិតជាមានរសជាតិឆ្ងាញ់ ញ៉ាំហើយធ្វើឱ្យលោកមានកម្លាំងលាងម៉ូតូឱ្យភ្ញៀវបានច្រើន នៅថ្ងៃមួយនោះ លោកបានគាស់ក្រវិលកំប៉ុងហើយអ៊ុតមើលក្រវិលកំប៉ុងដូចសព្វមួយដង ស្រាប់តែឃើញមានអក្សរ លានរៀល(ផ្នែកទី3) បន្ទាប់មក គាត់ក៏ផ្គុំជាមួយផ្នែកទី1 និងផ្នែកទី2 ទើបដឹងថាខ្លួនឯងឈ្នះរង្វាន់។ ដំបូងលោកគិតថាខ្លួនឯងឈ្នះប្រាក់មួយលានរៀល លោកអរខ្លាំងណាស់ ក៏ទៅប្រាប់ប្រពន្ធលោក ក៏ពិនិត្យមើលច្បាស់ទើបដឹងថាឈ្នះប្រាក់ 10លានរៀល លោកនិងប្រពន្ធ សប្បាយអរយ៉ាងខ្លាំងជាមួយសំណាងធំពីគោជល់ ដែលលោកមិនធ្លាប់ឈ្នះពីមុនមកទេ លោកបានប្រាប់ថា ទឹកប្រាក់សំណាងនេះ នឹងជួយជីវភាពរបស់គ្រួសារគាត់ធូរធារបន្តិច ដោយលោកនឹងយកមកជួសជុលកែច្នៃកន្លែងលាងម៉ូតូរបស់គាត់ឱ្យស្អាតនិងធំជាងមុន និងមួយចំណែកទៀតឱ្យប្រពន្ធលោកយកធ្វើដើមទុនលក់នំអាហារក្បែរនោះជាមួយគ្នា។

រូបភាព

គោជល់ តែងតែសង្ឃឹមថា ការផ្តល់សំណាងធំរបស់គោជល់ នឹងបានរួមចំណែកជួយដល់អតិថិជន ក្នុងជីវភាពរស់នៅបានល្អប្រសើរ រួមទាំងជាផ្នែកមួយផ្តល់នូវថាមពលខ្លាំងក្លាពេញរាងកាយក្នុងការសម្រេចការងារប្រចាំថ្ងៃបានជោគជ័យ និងដើម្បីបង្កើតស្នាមញញឹម និងភាពសប្បាយរីករាយដល់ក្រុមគ្រួសាររបស់អតិថិជនគោជល់ នេះជាការឆ្លើយតបរបស់ លោក ហ៊យ ហឿន ប្រធានផ្នែកលក់ ទៅកាន់អតិថិជនគោជល់ទូទាំងប្រទេស ។ លោក ហ៊យ ហឿន បន្តថា ក្រុមហ៊ុន គោដល់ តែងតែរៀបចំនូវកម្មវិធីផ្តល់សំណាងឈ្នះរង្វាន់ធំៗ រំភើបៗ ដែលបង្ហាញពីទឹកចិត្តថ្លែងអំណរគុណជូនដល់អតិថិជនទូទាំងប្រទេស ដែលតែងតែ

គាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ និងចាត់ទុកគោជល់ជាថាមពលជំរុញដ៏ខ្លាំងក្លា ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃរបស់អ្នកគ្រប់ៗគ្នា។

ក្តីរំភើបរីករាយដែលកើតឡើងពីការទទួលបានសំណាងឈ្នះរង្វាន់ ពី «កម្មវិធី ផ្គុំ3 + ចម្រុះក្រវិលកំប៉ុង 3 ឈ្នះរង្វាន់ទ្វេដង រង្វាន់សរុប 2,415,000,000៛ » នឹងបន្តស្វែងរកអ្នកឈ្នះរង្វាន់ជាបន្តបន្ទាប់ទូទាំងប្រទេស រហូតដល់ចុងឆ្នាំ 2024 ។

សម្រាប់ កម្មវិធីប្រគល់រង្វាន់ និងការចាប់រង្វាន់បន្តោងខ្សែកមាស ពីគោជល់ លើកទី2

នឹងធ្វើឡើងនៅថ្ងៃទី28 ខែកញ្ញា នៅ ផ្សារលើ ក្រុងព្រះសីហនុ។ ដែលរង្វាន់នឹងចែក ទ្វេដង គឹរហូតដល់ 200រង្វាន់ សម្រាប់បន្តោងខ្សែកមាស ។

រូបភាព

ទិញគោជល់ពិសា ទទួលបានទាំងរសជាតិឈ្ងុយឆ្ងាញ់ ផ្តល់នូវថាមពលជំរុញដ៏ខ្លាំងក្លា ជាមួយនឹងភាពរំភើបដ៏ពិសេស រាល់ពេលអ៊ុតមើលក្រវិលកំប៉ុងគោជល់ ដើម្បីមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់ដ៏អស្ចារ្យ ពីគោជល់។

អំពីក្រុមហ៊ុន TCP Group

TCP Group គឺជាក្រុមហ៊ុនភេសជ្ជៈ និងអាហារឈានមុខគេក្នុងប្រទេសថៃ និងជាម្ចាស់ម៉ាកភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក “គោជល់” ជាមួយគ្រួសារ Yoovidhya ដែលត្រូវបានគេស្គាល់ថាជា "ក្រុមហ៊ុននៃម៉ាកផលិតផលដ៏អស្ចារ្យ" ក្រុមហ៊ុនមានផលប័ត្រផលិតផលចម្រុះ និងសកម្មនៅក្នុងទីផ្សារចំនួន 15 នៅអាស៊ី ដែលមានបុគ្គលិកជាង 5,000 នាក់នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុនក៏ទទួលបានភាពជោគជ័យពីការចែកចាយរបស់ខ្លួន OEM អាជីវកម្មម៉ាស៊ីនលក់ទំនិញ និងសេវាកម្មធ្វើឱ្យទីផ្សារសកម្ម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]