រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ៖ សូមគោរពអញ្ជើញសាធារជនចូលរួមទស្សនា “ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ ដោយសេរី នៅសាលមហោស្រព NABA ក្នុងណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលចូលរួមសម្តែងដោយលោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ។ ធានាថា សាធារជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៅក្នុងរាត្រីនៃការប្រគំតន្ត្រីបែបក្លាស៊ីកដ៏អស្ចារ្យនេះជាក់ជាពុំខាន!

“ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ” របស់វង់តន្ត្រីយុវជនអង្គរ រួមជាមួយបទចម្រៀងរបស់លោក ឃួន សិទ្ធិស័ក្តិ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏សប្បាយរីករាយ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការឧបត្ថម្ភគាំទ្រពីសិល្បករជប៉ុន Shinichi Minami វង់តន្ត្រីយុវជនអង្គរ បាន និងកំពុងចូលរួមអភិវឌ្ឍ និងជួយផ្សព្វផ្សាយតន្ត្រីបែបក្លាស៊ីកយ៉ាងសកម្មក្នុងប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់នាយិកា លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុម លោក រម តារាវង្ស វង់តន្ត្រីយុវជនអង្គរនេះបានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងសម្រាប់ការសម្តែង និងការប្តេជ្ញាចិត្តប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពនៃវិស័យតន្ត្រី។ ការសម្តែងដ៏អស្ចារ្យរបស់ពួកគេ ចាប់ពីអង្គរវត្តរហូតដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន បានចូលរួមលើកកម្ពស់ការផ្តោះប្តូរវប្បធម៌រវាងប្រទេសនឹងប្រទេសគួរឱ្យកត់សម្គាល់។

សាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែអស្ចារ្យ និងទាក់ទាញ 

ការប្រគំតន្ត្រីដែលសាធារណជនអាចចូលទស្សនាដោយសេរីនេះ រួមបញ្ចូលបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះនរោត្តម សុរាម្រិត និងបទចម្រៀងសម័យដើមលាយឡំជាមួយសម័យទំនើបផងដែរ។ វត្តមានរបស់លោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទាក់ទាញជាមួយនឹងសំឡេងដ៏ពីរោះបែបអូប៉េរ៉ារបស់គាត់។ មានឈ្មោះល្បីរន្ទឺដោយសារសំឡេងអូប៉េរ៉ា និងការដាក់អារម្មណ៍ឱ្យស៊ីសង្វាក់ជាមួយវង់តន្ត្រីយុវជនអង្គរ ឃួន សិទ្ធិស័ក្តិ នឹងធ្វើឱ្យទស្សនិកជនកោតស្ញប់ស្ញែងដល់ការសម្តែងរបស់គាត់ ខណៈសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និង បច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឱ្យការប្រគំតន្ត្រីនេះកាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមួយកម្រិតទៀត។

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសដែលមានមុខម្ហូបច្រើនមុខជាងគេនៅភោជនីយដ្ឋាន 2Pangea នៅទល់មុខសាលមហោស្រព NABA ម្នាក់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ

លោកស្រី ទេព គន្ធារ៉េត បានឱ្យដឹងថា “ការប្រគំតន្ត្រីនេះ គឺជាការអបអរខួប ១៨ ឆ្នាំនៃការបង្កើតសមាគមវង់តន្ត្រីយុវជនអង្គរ និងដំណើរឆ្ពោះទៅរកការក្លាយជាក្រុមអូខេស្ត្រាអាជីពក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ដែលបានផ្តល់សាលមហោស្រព NABA ដ៏ប្រណីតដែលអនុញ្ញាតឱ្យពួកយើងអាចចែករំលែកការប្រគំតន្ត្រីបែបក្លាស៊ីកនេះជូនដល់សាធារណជនបានទស្សនាកម្សាន្ត។ យើងសង្ឃឹមថា នឹងមានការគាំទ្របន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដៃគូ និងទស្សនិកជនដែលលើកទឹកចិត្តដល់បេសកកម្មរបស់ពួកយើង។

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខជាប់សាលមហោស្រព NABA ។ ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេមួយក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនតម្លៃ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះសម្រាប់ម្នាក់ដែលមានសាច់ប៊ីប៊ីឃ្យូ សាច់មាន់បំពងស្រួយ បាយបែបកូរ៉េ ស៊ូស៊ិ សាស៊ិមិ សាច់អាំង សាច់ដុត គ្រឿងសមុទ្រ បង្អែម និងអាហារជាច្រើនមុខទៀត បម្រើជូនពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់។

ការប្រគំតន្ត្រីនេះ សាធារណជនអាចចូលទស្សនាដោយសេរី! សាធារណជន អាចអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២)។ មកមុន ទទួលបានសំបុត្រមុន! កុំខកខានឱកាសល្អនេះឱ្យសោះ! ទទួលយកបទពិសោធន៍ដ៏ប្លែកអារម្មណ៍នៃការទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះជាមួយគ្នា៕

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]