បរទេស៖ តារាចម្រៀង Taylor Swift និងគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា ជាកីឡាករបាល់ឱប លោក Travis Kelce បានបង្ហាញភាពផ្អែមល្ហែម ខណៈពេលមើលការ ប្រកួតវាយកូនបាល់បុរស វគ្គផ្ដាច់ព្រ័ត្រ US Open កាលពីថ្ងៃទី ៨ ខែកញ្ញា កន្លងទៅនេះ។
គូស្នេហ៍តារាអាមេរិកមួយគូនេះ បានទាក់ទាញការចាប់អារម្មណ៍ នៅពេលពួកគេ មកទស្សនាវគ្គផ្តាច់ព្រ័ត្រ US Open នៅកីឡដ្ឋាន Arthur Ashe ក្នុងទីក្រុងញូវយ៉ក។ ក្នុងនោះដែរ តារាចម្រៀងស្រី Taylor បង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហម និងស ខណៈដែលគូស្នេហ៍ លោក Travis Kelce ពាក់ឈុតពណ៌ស ផងដែរ។
ជាពិសេស ខណៈពេលកំពុងឈរមើល កីឡាករវ័យ៣៤ឆ្នាំ បានឱបមិត្តស្រី និងបានបង្ហាញកាយវិការស្និទ្ធស្នាលជាច្រើន ដោយមិនខ្លាចពេលរ៉ូមែនទិកមួយនេះ ជាប់ក្នុងកញ្ចក់កាមេរ៉ានោះឡើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]