អាមេរិក៖ ថ្មីៗនេះ តារាចម្រៀងនិងជាអ្នកជំនួញស្រី Selena Gomez បានក្លាយជាមហាសេដ្ឋីជាផ្លូវការបន្ទាប់ពីទ្រព្យសម្បត្តិរបស់នាង បានកើនឡើងដល់ ១.៣ពាន់លានដុល្លារ ដោយសារតែផលិតផល Rare Beauty របស់នាងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។
![](https://s9.kh1.co/49/49d4583e2162feaa32b1e73202811db200884ecf.png)
ងាកមកជីវិតឯកជនវិញ Selena ក៏បានទាក់ទងគ្នាជាមួយនឹងផលិតករលោក Benny Blanco អស់រយៈពេលលើស១ឆ្នាំមកហើយដោយជារឿយៗ អ្នកទាំងពីរតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមមិនដែលដាច់សោះ។
![](https://s9.kh1.co/f1/f146689f86965c2fce7793babd000fc42f80389d.png)
ខណៈពេល Hailey Bieber ដែលជាភរិយារបស់ Justin Bieber និងត្រូវជាអតីតគូស្នេហ៍របស់នាង ទើបតែទទួលបានចំណងដៃកូនជាមួយគ្នានោះ Selena បានចេញមកបង្ហើបថានាងមិនអាចពពោះទារកខ្លួនឯងបានទេដោយសារកំពុងប្រើប្រាស់ថ្នាំព្យាបាលជំងឺ Lupus ហើយអាចនឹងធ្វើឲ្យកូនក្នុងផ្ទៃមានគ្រោះថ្នាក់ ដែលនោះពិតជាដំណឹងមួយដ៏សោកសៅរបស់នាង ហើយអនាគតទៅ ពេលចង់បានបុត្រ នាងអាចនឹងជួលគេពពោះឬក៏យកក្មេងមកចិញ្ចឹមតែម្ដង ព្រោះនាងថានាងមិនខ្វល់នោះឡើយ នាងនឹងស្រលាញ់ក្មេងឲ្យដូចក្មេងដែលបង្កកំណើតក្នុងពោះ៕
![](https://s9.kh1.co/09/09eabd5545467b9e8edb30a6ce5b43dee3b9db62.png)
![](https://s9.kh1.co/c4/c421636aa294e7bbf0b6e47c840fab9f88701cfb.png)
![](https://s9.kh1.co/f6/f63f23ad47fae4aa47a5b17c7a62446f5c750c0f.png)
ប្រភព៖: billboard
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]