កាណាដា៖ Selena Gomez គឺជាតារាចម្រៀងជួរមុខដ៏ល្បីឈ្មោះម្នាក់ក្នុងពិភពលោក ដែលទោះមួយរយៈចុងក្រោយនេះ នាងមមាញឹកនឹងការបង្កើតផលិតផលថ្មីៗសម្រាប់ម៉ាកយីហោ Rare Beauty របស់នាងក៏ដោយក៏ប្រជាប្រិយភាពនាងនៅតែមិនធ្លាក់ចុះឡើយ។

Selena Gomez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ កាលពីថ្ងៃទី៩ខែកញ្ញាកន្លងទៅ Selena បានលេចមុខក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិក្រុងតូរ៉ុនតូ (Toronto International Film Festival ឬ TIFF) ដែលបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងណាស់។

Selena Gomez

នាងបានបង្ហាញខ្លួននៅក្នុងការសម្ពោធខ្សែភាពយន្ត "Emilia Perez " ជាមួយនឹងការតុបតែងខ្លួនយ៉ាងលេចធ្លោ ដែលក្នុងនោះនាងបានស្លៀកឈុតអាវនិងសំពត់ភ្លឺផ្លេកពណ៌ខ្មៅរឹបរាង មានម៉ូតដៃខ្វែងតូច លម្អដោយផ្កាកុលាបមួយកញ្ចុំត្រង់ចំណុចប្រសព្វនៃខ្សែខ្វែងនោះនិងសំពត់វែងសម្រុងលុបជើង មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ ចំណែកការតុបតែងមុខទៀតសោត Selena បានផាត់មុខបែបស្ដើងលាបក្រែមពណ៌ក្រហមនិងធ្វើសក់មូរទឹករលកផ្នែកខាងមុខ ដោយវែកសក់មកខាងឆ្វេង៕

រូបភាព​​​ថ្មីរបស់ Selena Gomez
រូបភាព​​​ថ្មីរបស់ Selena Gomez
រូបភាព​​​ថ្មីរបស់ Selena Gomez

ប្រភព៖: elle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]