បរទេស៖ តារាសម្ដែង Brad Pitt ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីតារាសម្ដែងស្រី Angelina Jolie បានបង្ហាញខ្លួន ស្លៀកពាក់បែបយុវវ័យ និងពាក់ខ្សែកដែលមានឈ្មោះមិត្តស្រីរបស់ខ្លួន ក្នុងថ្ងៃណាត់ជួបគ្នា នៅទីក្រុង New York កាលពីចុងសប្តាហ៍មុន។

Brad Pitt 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែង លោក Brad Pitt ត្រូវបានគេឃើញ កាន់ដៃគ្នា ជាមួយនឹងគូស្នេហ៍ ដែលជាអ្នករចនាគ្រឿងអលង្ការ Ines de Ramon កាលពីយប់ថ្ងៃអាទិត្យ ខណៈដែលពួកគេ បានធ្វើដំណើរទៅកាន់បារដ៏ល្បីនៅញូវយ៉ក។ យោងតាម ​​Foxnews លោក Brad បានពាក់ខ្សែកដែលមានអក្សរ «I» ដែលជាអក្សរទីមួយនៃឈ្មោះមិត្តស្រីរបស់ខ្លួន។

Brad Pitt និងគូស្នេហ៍

មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបនេះ បានបង្ហាញស្ទាយ៍ ក្នុងឈុតអាវពណ៌ស ជាមួយនឹងខោជើងធំ។ ទន្ទឹមនឹងនេះ Ines បានពាក់អាវកាក់តូចមួយ ដែលបង្ហាញពីដើ.មទ្រូ.ង និងចង្កេះស្ដើងរបស់នាង រួមផ្សំជាមួយនឹងខោរលុង។ យ៉ាងណាមិញ ការបង្ហាញស្ទាយ៍ និងរូបរាងទាន់សម័យ Brad Pitt ត្រូវបានគេសរសើរថា ជាគូដ៏ល្អសម្រាប់មិត្តស្រីរបស់ខ្លួន ទោះបីជាមានអាយុខុសគ្នា ជិត ៣០ ឆ្នាំក៏ដោយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt និងគូស្នេហ៍
Brad Pitt និងគូស្នេហ៍
Brad Pitt និងគូស្នេហ៍
Brad Pitt និងគូស្នេហ៍
Brad Pitt និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]