អាមេរិក៖ ទោះបីចាកចេញពីផលិតកម្ម YG ហើយក្ដីតែ Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តទទួលបានការគាំទ្រ និងអ្នកគាំទ្រក៏តែងតែចាប់អារម្មណ៍លើសកម្មភាពរបស់នាង មិនថានៅលើឆាកឬក្រោយឆាកនោះឡើយ។
ថ្មីៗនេះ កាលពីថ្ងៃទី៩ខែកញ្ញាកន្លងទៅ Jisoo បានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតប្រចាំសប្តាហ៍ 2025 New York Fashion Week S/S Show របស់ម៉ាកយីហោ Tommy Hilfiger ដែលប្រព្រឹត្តិឡើងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងនោះគេឃើញថានាងពិតជាតែងខ្លួនបានស្រស់ស្អាតខ្លាំងណាស់ជាមួយនឹង អាវក្រៅស្បែកពណ៌សលាយទឹកប៊ិចនិងលាយក្រហម មានអាវពណ៌សខាងក្នុង សំពត់ខ្លីពណ៌ខ្មៅ និងមួកចាក់រឹបក្បាលពណ៌ទឹកប៊ិចទៀតផង។ ចំណែកឯផ្ទៃមុខវិញគឺនាងផាត់បែបស្លេកៗតែនៅតែគួរឲ្យស្រលាញ់ជាមួយនឹងស្ទាយ៍សក់ត្រង់ភ្លឹងទម្លាក់មកខាងមុខ ពិតជាមើលទៅស្រស់ស្អាត ដូចនារីអភិជន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]