កម្សាន្ត៖ តារាសម្ដែងស្រី Son Ye Jin បានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ក្រោយរូបនាងបានបង្ហាញរូបភាពដ៏កម្រមួយ បង្ហាញរាងកាយពេលកំពុងហាត់ប្រាណ។
ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាសម្តែងស្រី Son Ye Jin បានបង្ហាញរូបភាព ព្រមទាំងសរសេរថា «ខ្ញុំកំពុងប្រឹងប្រែង។ ខ្ញុំសង្ឃឹមថាអ្នកក៏ដូចគ្នា»។ ជាពិសេស នាងបានបង្ហោះរូបភាព និងវីដេអូបង្ហាញពីការហាត់ប្រាណយ៉ាងឧស្សាហ៍ព្យាយាម ដោយបានបង្ហាញសាច់ដុំខ្នងដ៏រឹងមាំ ទៀតផង។
ម៉្យាងវិញទៀត Son Ye Jin បាននិយាយថា បច្ចុប្បន្ននាងកំពុងផ្តោតលើ ការធ្វើលំហាត់ប្រាណ ដើម្បីត្រៀមចេញនូវការងារថ្មីរបស់ខ្លួន ខណៈដែលស្វាមីរបស់នាង លោក Hyun Bin កំពុងផ្សព្វផ្សាយការងារថ្មីរបស់លោក ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]