កូរ៉េខាងត្បូង៖ ខាងក្រុមការងារត្រៀមថតរឿងភាគកូរ៉េមានចំណងជើងថា "Monthly Boyfriend" បានបញ្ជាក់ហើយថា Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នឹងចូលរួមសម្ដែងជាតួអង្គឯកស្រី ជាមួយនឹងតារាប្រុស Seo In-Guk ដែលជាតួឯកប្រុស។

Jisoo និង Seo In-Guk
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងនេះត្រូវបានបញ្ជាក់បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមថា Jisoo កំពុងតែពិនិត្យមើលសាច់រឿងក៏ដូចជាសំណើផ្សេងៗដែលបានដាក់មកឲ្យ ខណៈដែលតារាប្រុស Seo In Guk ក៏យល់ព្រមទទួលថតរួចហើយដែរ។

Jisoo
Seo In-Guk

Monthly Boyfriend គឺជាសាច់រឿងមនោសញ្ចេតនាបែបដែលនារីម្នាក់អាចទាក់ទងជាមួយបុរសម្នាក់ជាសង្សារតាមពិភពមួយមិនមានពិតតែទំនាក់ទំនងពួកគេបានបន្តមក ជីវិតពិត ដែលដឹកនាំសម្ដែងដោយលោក Kim Jung Sik ជាផលិតកររឿង Strong Girl Nam Soon ផងដែរ៕  

Jisoo និង Seo In-Guk

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]