អាមេរិក៖ នាព្រឹកថ្ងៃទី១២ខែកញ្ញានេះ កម្មវិធីប្រគល់ពានរង្វាន់ VMA បានប្រារព្ធធ្វើឡើងដោយមានការចូលរួមពីសំណាក់តារាចម្រៀងអាមេរិកជាច្រើន ដែលក្នុងនោះក៏មានកញ្ញា Taylor Swift ដែលជាតារាស្រីដ៏ល្បីឈ្មោះផងដែរ។
នាងបានបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ក្រហមរបស់កម្មវិធី ជាមួយនឹងរ៉ូបច្នៃម៉ូតយ៉ាងស្រស់ស្អាតនិងប្លែកភ្នែក ដែលជាប្រភេទរ៉ូបក្រឡាការ៉ូឆ្នូតលឿនលាយខ្មៅ រាងផ្នែកខាងលើដូចជា Corset ហើយផ្នែកខាងក្រោមបែបសំពត់សម្រុងដល់កជើងតែឆែកពីមុខ ដោយនាងបានស្លៀកខោស្បែកខ្មៅពីក្នុង ថែមពីលើដោយស្រោមដៃម៉ូតធ្វើពីស្បែកពណ៌ខ្មៅ និងស្បែកជើងប៊ូតកវែង។
សក់ពណ៌ទង់ដែងដ៏ស្រស់ស្អាតរបស់នាងត្រូវទម្លាក់មកបែបរញ៉េរញ៉ៃ ដោយវែកសក់ខាងមុខមកចំហៀង ជាមួយនឹងការតុបតែងមុខបែបឆ្នាសឆ្នើម ដោយគូសភ្នែកឡើងដូចឆ្មាបែប Smoky Eyes ដែលមកទល់ពេលនេះនាងបានឈ្នះមួយពានរង្វាន់ហើយគឺ ការសហការច្រៀងដ៏ល្អបំផុតប្រចាំឆ្នាំ (Best Collab) ជាមួយនឹងបទ Fortnight ដែលច្រៀងជាមួយ Post Malone ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]