អាមេរិក៖ បើនិយាយពីតារាចម្រៀងជើងចាស់របស់អាមេរិក គេមុខជាគិតដល់លោកស្រី Madonna ហើយដែលលោកស្រីជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីជំនាន់ឆ្នាំ៩០មកម៉្លេះ។
បច្ចុប្បន្ននេះទោះមានវ័យ ៦៦ឆ្នាំហើយ តែលោកស្រីនៅតែចាយរាងចាយសម្រស់យ៉ាងស្អាតឆ្វាច មិនខុសពីតារាចម្រៀងបែបយុវវ័យផ្សេងៗទៀតនោះឡើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រពិតជាចាប់អារម្មណ៍លើលោកស្រីខ្លាំង។
ថ្មីៗនេះ Madonna បានចូលរួមកម្មវិធីបង្ហាញម៉ូត Luar Fashion Show នៅឯទីក្រុងញ៉ូវយ៉ក ជាមួយនឹងសម្លៀកបំពាក់ដ៏ឡូយឆាយ គឺរ៉ូបពណ៌សាច់ ច្នៃឡើងដូចអាវគ្រ័រហ្សេ មានឡេវបិទមកចំហៀងខាងឆ្វេង សម្រុងក្រោមជង្គង់ ជាមួយនឹងស្បែកជើងប៊ូតកវែងកែងខ្ពស់ខ្លាំង និងវ៉ែនតាពណ៌ខ្មៅធំ ហើយភាពលេចធ្លោរបស់លោកស្រីនោះគឺសក់ពណ៌ទង់ដែងគាបត្រង់ពុះកណ្ដាល ពិតជាមើលទៅមិនជឿថា លោកស្រីមានវ័យដល់ទៅ ៦៦ឆ្នាំនោះឡើយ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]