កម្សាន្ត៖ តារាម៉ូដែលស្រី Hailey Bieber ដែលជាភរិយារបស់តារាចម្រៀង លោក Justin Bieber បានចំណាយពេលសម្រាកលំហែកាយ ជាមួយមិត្តរបស់នាង Kylie Jenner បន្ទាប់ពីបានសម្រាលកូនដំបូងរបស់នាង បាន ២សប្ដាហ៍។

 Hailey
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រី Hailey Bieber ត្រូវ​បាន​គេ​ឃើញ​ ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង តារាស្រី Kylie Jenner កាល​ពី​ដើម​សប្តាហ៍​នេះ។ ជាពិសេស Hailey បានតុបតែងខ្លួនពាក់អាវរលុងដើម្បីបិទបាំងតួរខ្លួនរបស់នាង រួមផ្សំជាមួយនឹងសំពត់ខ្លី ស្រោមជើង ដើម្បីរក្សាជើងរបស់នាងឱ្យក្តៅ និងស្បែកជើងរាបស្មើ។

 Hailey

យោងតាម គេហទំព័រ Dailymail នេះជាលើកដំបូងហើយ ដែល Hailey Bieber បង្ហាញខ្លួននៅខាងក្រៅ តាំងពីមានកូនមកម្ល៉េះ។ តារាស្រីរូបនេះ និងស្វាមី លោក Justin បានស្វាគមន៍កូនប្រុស Jack Blues Bieber នៅថ្ងៃទី ២២ ខែសីហា កន្លងទៅនេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin និង Hailey
Justin និង Hailey
Justin
Justin
Hailey
Hailey
រូបភាពថ្មី Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]