អាមេរិក៖ កាលពីថ្ងៃទី១២ខែកញ្ញាម្សិលមិញនេះ ប៉ុស្តិ៍ទូរទស្សន៍ MTV បានរៀបចំកម្មវិធីប្រគល់ពានធំ Video Music Awards ឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនមិនថា Taylor Swift, Katy Perry, Camilla Cabello, Shawn Mendes, Sabrina Carpenter និង Tyla ជាដើម។
ក្នុងនោះតារាចម្រៀង KPOP ដែលលេចមុខនៅក្នុងកម្មវិធី VMAs ដែរនោះគឺមានដូចជា Lisa ជាសមាជិកក្រុមចម្រៀងនារី BLACKPINK និង LE SERRAFFIM ជាដើម ហើយ Lisa ក៏បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ព្រមទាំងសម្ដែងលើឆាក VMAs ផងដែរ។
នៅលើឆាកនោះនាងបានសម្ដែងបទ "New Woman" និង "ROCKSTAR" ជាបទថ្មីជាមួយនឹងសម្លៀកបំពាក់ពណ៌ក្រហមជាអាវខ្លីគូជាមួយនឹងសំពត់ខ្លីត្រឹមពាក់កណ្ដាលភ្លៅ និងតុបតែងមុខយ៉ាងស្រស់ស្អាត ប៉ុន្តែនាងបែរជាបានទទួលបានការរិះគន់ពីសំណាក់អ្នកស្នេហាវិស័យ KPOP មួយចំនួននៅក្នុងប្រទេសកូរ៉េថានាងមិនបានច្រៀង Live ពោលគឺឲ្យគេចាក់ចម្រៀងហើយធ្វើមាត់ច្រៀងតាមដោយពួកគេថា ទាំងពីរបទនេះ Lisa បានច្រៀងផ្ទាល់ពីរទៅបីម៉ាត់ប៉ុណ្ណោះ។ តែយ៉ាងណាក៏មានអ្នកគាំទ្របានចេញមកការពារនាង ហើយនិយាយថានាងពិតជាបានច្រៀង Live មែនតែមកពីសំឡេងនាងដូចចាក់ក្នុងស្ទីដយូទើបគេច្រឡំថានាងមិនបានច្រៀង Live ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]