អាមេរិក៖ តារារ៉េបអាមេរិកល្បីឈ្មោះ Cardi B បានបញ្ជាក់នៅលើគណនី Instagram របស់នាងថានាងបានសម្រាលកូនទី៣ ដោយជោគជ័យហើយ កាលពីថ្ងៃទី៧ខែកញ្ញាកន្លងទៅនេះ។
តារាស្រីរូបនេះបានបង្ហោះរូបភាពខ្លួនឯងគេងនៅលើគ្រែមន្ទីរពេទ្យត្រកងទារកទើបតែកើតដោយមិនបញ្ចេញមុខនោះឡើយ ព្រមជាមួយទឹកមុខពោរពេញដោយស្នាមញញិមដែលកូននេះជាកូនរបស់តារាប្រុស Offset ជាស្វាមី។ នាងក៏បានបង្ហោះរូបភាពកូនៗទាំងពីររបស់នាងឈ្មោះ Kulture និង Wave ព្រមជាមួយស្វាមីបីបមទារកនោះផងដែរ ប៉ុន្តែនាងពុំបានទម្លាយឈ្មោះទារកនោះទេ។
យ៉ាងណាមិញ ទោះបីមានកូនបីនាក់ជាមួយគ្នាក៏ដោយក៏ Cardi B កំពុងស្ថិតក្នុងការដាក់ពាក្យបណ្ដឹងលែងលះស្វាមី Offset ប៉ុន្តែនៅមិនទាន់មានការសម្រេចផ្លូវការពីការលែងលះរបស់ពួកគេនោះឡើយ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]