កម្សាន្ត៖ អាចនិយាយបានថា តាំងពីប្រឡូកក្នុងវិស័យសិល្បៈ រហូតមកដល់ពេលនេះ តារាសម្ដែងស្រី Song Hye Kyo តែងតែបង្ហាញខ្លួនក្នុងបញ្ជីកំពូលតារាកូរ៉េ ពីភាពស្រស់ស្អាត និងការបង្ហាញខ្លួនដ៏គួរឲ្យទាក់ទាញ ដែលនេះតែងតែជាប្រធានបទ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន រាល់ពេលដែលនាង បង្ហាញមុខក្នុងកម្មវិធីសាធារណៈ។
យ៉ាងណាមិញ អ្វីដែលទាក់ទាញទស្សនិកជនខ្លាំងបំផុត គឺរូបភាពរបស់ Song Hye Kyo ក្នុងជីវិតប្រចាំថ្ងៃ ដែលមើលទៅមានភាពខុសគ្នា ពីរូបភាពរបស់នាង ក្នុងពេលចូលរួមព្រឹត្តិការណ៍ផ្សេងៗ ដែលមានការតុបតែងខ្លួន ឬម៉ូដសក់ សំលៀកបំពាក់ឆើតឆាយ ។
ថ្មីៗនេះដែរ រូបភាពរបស់ Song Hye Kyo និងក្រុម «Now we are breaking» បានទៅមើលការលេង Rendezvous ដើម្បីគាំទ្រមិត្តជិតស្និទ្ធរបស់នាង Hyo Joo ។ នៅក្នុងរូបថតដែលបានចែករំលែកនោះ Song Hye Kyo បានតុបតែងខ្លួន ស្លៀកពាក់យ៉ាងសាមញ្ញបំផុត ក្នុងឈុតអាវយឺតពណ៌ស រួមជាមួយនឹងខោខូវប៊យ និងវ៉ែនតាថ្លា។ អ្នកលេងអ៊ីនធឺណិតជាច្រើន បានលាន់មាត់សរសើរពីសម្រស់ស្អាត និងក្មេងជាងវ័យ ព្រមទាំងបានលើកឡើងថា បើមើល Song Hye Kyo បែបនេះ គ្មានអ្នកណាគិតទេថា នាងមានអាយុ ៤២ ឆ្នាំទៅហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]